CamNews

ទូរស័ព្ទ 

John Chen: នៅបន្តការបង្ហាញណែនាំស្មាតហ្វូនជាច្រើនម៉ូដែលទៀត បន្ទាប់ពី BlackBerry Priv

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Fox Business លោកនាយកប្រតិបត្តិ John Chen បានធ្វើការ បញ្ជាក់ជាផ្លូវការថា ក្រុមហ៊ុនរបស់លោក មានផែនការច្បាស់លាស់ ក្នុងការបង្ហាញណែនាំ ដល់បណ្តា ផលិតផលបន្តបន្ទាប់ជាច្រើនទៀត នៅពេលត្រូវបានគេសួរនាំ ស្តីពីការបង្ហាញណែនាំស្មាតហ្វូន BlackBerry Priv។ ជាក់ស្តែង នៅពេលវេលាបច្ចុប្បន្ននេះ ពួកយើងមិនអាចធ្វើការកំណត់បានថា ផលិតផលបន្តបន្ទាប់ដែលនិយាយដល់នោះ នឹងជាស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ឬក៏ប្រើ BlackBerry 10 ដែលជាប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនផ្ទាល់នោះទេ។ លោក Chen គ្រាន់តែនិយាយថា BlackBerry នឹងផ្អែកទៅលើប្រតិកម្មជាក់ស្តែង នៃតម្រូវការទីផ្សារ ដើម្បីធ្វើការសម្រេចនូវសកម្មភាព បន្តទៀត។


អានអត្ថបទ៖ តម្លៃលក់ Galaxy S7 នឹង “ថោកជាង ១០%” បើប្រៀបនឹង Galaxy S6

កាលពីពេលកន្លងទៅ មានមតិយោបល់មួយចំនួនបានឲ្យដឹងថា Priv គឺជាស្មាតហ្វូនដំបូងគេដែលប្រើ Android របស់ BlackBerry។ ជាក់ស្តែងវាក៏ជាការខិតខំប្រឹងប្រែងចុងក្រោយ ដោយគ្មានសង្ឃឹមរបស់ ក្រុមហ៊ុននេះផងដែរ ប៉ុន្តែលោក Chen បានធ្វើការបដិសេធចោលទាំងស្រុងនូវរឿងនេះ ដោយលោក ធ្វើការបញ្ជាក់ថា BlackBerry នៅតែមានផែនការជាក់ស្តែង ហើយការស្រាវជ្រាវ និងផលិតស្មាតហ្វូន Priv គឺ ត្រូវបានដំណើការជាយូរមកហើយ។ ក្រៅពីនេះ លោក Jonh Chen ក៏បានធ្វើការចែករំលែក បន្ថែមឲ្យដឹង ពីជំហររបស់ក្រុមហ៊ុន ដែលនៅតែបន្តចាប់អារម្មណ៍ខ្លាំងបំផុត ទៅលើបញ្ហាសុវត្ថិភាព និងចំនុចផ្សេងៗជាច្រើនទៀត។

ខាងក្រោមនេះ គឺវីដេអូទាំងស្រុង នៃកិច្ចសម្ភាសន៍របស់លោក Chen សូមប្រិយមិត្តទស្សនាដូចតទៅ៖​

- អាន៖ លេចចេញ SmartWatch អេក្រង់ធំ ៣.២ អ៊ីន រូបរាងប្លែកភ្នែក ប្រើ Android (មានវីដេអូ)
- អាន៖ iPhone 7 អាចនឹងបង្ហាញខ្លួន លឿនជាងរាល់ឆ្នាំ

- អាន៖ នៅក្នុងឆ្នាំ ២០១៦, Apple នឹងផលិត iPhone អេក្រង់ 4 inch ឡើងវិញ ហើយ iPhone 7 Plus នឹងបំពាក់ RAM 3GB?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ CrackBerry, Tinhte


Tags: John Chen BlackBerry Priv Smartphone Hightech