CamNews

ទូរស័ព្ទ 

Xiaomi Redmi 3 បង្ហាញខ្លួនជាផ្លូវការហើយ ជាមួយសំបកធ្វើពីលោហធាតុ ថាមពលថ្មខ្លាំង តម្លៃប្រហែល ១០៧ដុល្លារ

Xiaomi ទើបតែប្រកាសបង្ហាញ Redmi 3 ដែលជាស្មាតហ្វូនតម្លៃទាបបំផុតនៃត្រកូល Redmi នៅ ប្រទេសចិន។ ស្មាតហ្វូននេះបំពាក់នូវអេក្រង់ទំហំ 5 inch HD ដែលអាចបង្ហាញរូបភាពភ្លឺច្បាស់ល្អ ទោះស្ថិតនៅក្រោមពន្លឺថ្ងៃ ក៏ដោយ។ វាត្រូវបានបំពាក់នូវ chip Qualcomm Snapdragon 615 ចំនួន ៨គ្រាប់, RAM 2 GB, អង្គផ្ទុក ទិន្នន័យទំហំ 16 GB, interface MIUI នៅលើប្រព័ន្ធប្រតិបត្តិការ Android Lollipop, កាមេរ៉ាក្រោយទំហំ 13 megapixel ជាមួយនឹងបច្ចេកវិទ្យា autofocus តាមរយៈ phase (PDFA) ដែលមានសមត្ថភាព focus ដោយ ប្រើរយៈពេលតែ 0,1 វិនាទីប៉ុណ្ណោះ។ កាមេរ៉ាមុខនៃ ស្មាតហ្វូននេះ មានទំហំ 5 megapixel។


Redmi 3 រចនាម៉ូតឡើងសំបកធ្វើពីលោហធាតុម៉ាញ៉េស្យូម មិនអាចដោះថ្មបាន មានកម្រាស់ 8,5 mm និងទម្ងន់ 144 g។ ម៉ូដែលមានថាមពលថ្មខ្លាំង រហូតដល់ 4100 mAh។ ផ្ទៃខាងក្រោយត្រូវបានរចនា ម៉ូត មានរាងក្រឡាការ៉ូ ភ្លឺផ្លេកៗ នៅពេលប៉ះជាមួយនឹងពន្លឺ។ វាជាស្មាតហ្វូនប្រើប្រាស់បានស៊ីមពីរ ទន្ទឹមគ្នា ដោយកន្លែងដាក់ស៊ីម ទីពីរ អាចដាក់ស៊ីមកាតក៏បាន ឬដាក់ជាកាតមេម៉ូរីក្រៅ microSD បន្ថែមអង្គចងចាំ ក៏បានដែរ។


បច្ចុប្បន្ន Xiaomi Redmi 3 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងទឹកមាស ដែលដាក់លក់ ក្នុងតម្លៃ ៦៩៩ យន់ (ប្រហែល ១០៧ដុល្លារ)។ ស្មាតហ្វូននេះ នឹងបញ្ចេញដាក់លក់ ចាប់ពីថ្ងៃទី ១២ ខែមករា ខាងមុខនេះ នៅក្នុងប្រទេសចិន។ បច្ចុប្បន្ននៅមិនទាន់មានព័ត៌មានណាមួយ ស្តីពីការដាក់លក់ ស្មាតហ្វូន Redmi 3 នៅតាមទីផ្សារអន្តរជាតិ នៅឡើយទេ៕

អានអត្ថបទ៖ Apple កំពុងធ្វើពិសោធ គំរូ iPhone ថ្មី ចំនួនបីម៉ូដែល ដែលមានការរចនាម៉ូត ផ្សេងៗគ្នា

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR


Tags: Xiaomi Redmi 3 Smartphone Hightech