CamNews

ទូរស័ព្ទ 

iPhone កំណែថ្មី នឹងឡើងថ្លៃ ចាប់ពីឆ្នាំក្រោយ?

បណ្ដាម៉ូដែល iPhone 7s និង 7s Plus នៅតែរក្សាតម្លៃដូចកំណែមុន ប៉ុន្តែ កំណែ iPhone 8
អាចនឹងមានតម្លៃ ១.២០០ដុល្លារអាមេរិក។

Apple នឹងមានការផ្លាស់ប្ដូរធំក្នុងការលក់ iPhone ចាប់ពីឆ្នាំ ២០១៧។ ម៉ូដែល iPhone 8 នឹង
ត្រូវបានដាក់ជាផលិតផលលំដាប់កំពូល ខណៈដែល iPhone 7s និង 7s Plus នៅរក្សាតម្លៃដូច
iPhone 7 និង 7 Plus ។ ប្រភពព័ត៌មានខាងលើនេះ ត្រូវបានទទួលស្គាល់ដោយគេហទំព័រ
MacOtakara និងអ្នកវិភាគ Ming-Chi Kuo របស់ KGI Securities ។

ទំព័រ MacOtakara បានឱ្យដឹងថា iPhone 7s និង 7s Plus នៅតែមានរូបរាងដូចកំណែមុន
ដោយមានការផ្លាស់ប្ដូរតិចតួច។

Apple នឹងផ្លាស់ប្ដូររូបរាងចំពោះកំណែ iPhone 8 ។ Ming-Chi Kuo ឱ្យដឹងថា ម៉ូដែលនេះ នឹង
មានរូបរាងថ្មីទាំងស្រុង ក្នុងនោះ វានឹងប្រើអេក្រង់ OLED ឆ្នាំសាកថ្មមិនប្រើខ្សែ ហើយប៊ូតុង
Home ត្រូវបានដាក់ក្នុងអេក្រង់តែម្ដង។

iPhone 7s និង 7s Plus នឹងត្រូវបានដាក់ចូលក្នុងប្រភេទទូរស័ព្ទលំដាប់មធ្យម ប៉ុន្តែ នៅតែរក្សា
តម្លៃចាប់ពី ៦៤៩ ទៅ ៩៦៩ដុល្លារ។ ម៉ូដែល iPhone 8 នឹងមានតម្លៃប្រហែល ១.២០០ដុល្លារ
សម្រាប់កំណែអង្គចងចាំ 256 GB។

ក្រៅពីនេះ ប្រភពមួយចំនួនបាន​ឱ្យដឹងថា iPhone ថ្មីបន្ទាប់ នឹងមាន​បន្ថែមពណ៌ក្រហមផងដែរ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ forbes


Tags: iPhone 8 iPhone 8 ឡើងថ្លៃ 2017