តាមប្រភពរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា Apple កំពុងតែដាក់ចេញការពិសោធន៍ដល់ទៅ ៥ម៉ូដែល ផ្សេងៗគ្នា សម្រាប់ស្មាតហ្វូន iPhone 7។
ម៉ូដែល iPhone ជំនាន់បន្ទាប់របស់ Apple បើតាមការរំពឹងទុកវានឹងត្រូវដាក់ឈ្មោះថា iPhone 7។ បើសិនជា អ្វីៗទាំងអស់នឹងធ្វើទៅតាមផែនការ នោះ Apple នឹងនាំមកនូវការផ្លាស់ប្តូរថ្មីស្រឡាងមួយ នៅក្នុងការ រចនាម៉ូត និងបច្ចេកវិទ្យាថ្មីៗមួយចំនួន ដល់គំរូស្មាតហ្វូន iPhone ថ្មីបំផុតរបស់ពួកគេ (ជាធម្មតាម៉ូដែល ដែលមានអក្សរ " S" នៅខាងចុងគ្រាន់តែបានធ្វើការកំណែទម្រង់ឲ្យខ្លាំងជាងមុនលើផ្នែក Hardware និង Feature មួយចំនួនប៉ុណ្ណោះ គឺមិនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ស្តីពីការរចនាម៉ូតនោះទេ)។
អានអត្ថបទ៖ Moto 360 Sport នឹងដាក់លក់នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ដោយមានបន្ថែម GPS តម្លៃមិនផ្លាស់ប្តូរ
(ម៉ូដែល Concept ពី tech radar)
តាមរបាយការណ៍ថ្មីមួយ ដែលមានប្រភពពីគេហទំព័រ Weibo របស់ចិនបានឲ្យដឹងថា Apple កំពុងតែធ្វើ ការពិសោធ iPhone 7 ដល់ទៅ ៥ម៉ូដែល ជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងគ្នា។ ក្នុងចំណោមនោះ រួមមាន បច្ចេកវិទ្យាកាសស្តាប់តន្រ្តីដែលភ្ជាប់នឹងស្មាតហ្វូនតាមរយះរន្ធ USB-Type C, បច្ចេកវិទ្យាសាកថ្ម អត់ខ្សែ, សេនសឺរស្គែនក្រយៅដៃ បំពាក់ចូលក្នុងអេក្រង់ស្មាតហ្វូន និងកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ។ ប្រភពក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា Apple ក៏កំពុងធ្វើពិសោធអេក្រង់ AMOLED សម្រាប់បំពាក់ដល់ iPhone ជំនាន់ថ្មីផងដែរ បើទោះជាមានព័ត៌មានមួយចំនួនកាលពីពេលកន្លងទៅនេះ បានឲ្យដឹងថា ការ ផ្លាស់ប្តូរនេះ គឺមិនទាន់អាចលេចចេញរូបរាងនោះទេ យ៉ាងហោចណាស់ ក៏ត្រូវចាំ ៣ឆ្នាំទៀតដែរ។
បណ្តាព័ត៌មានចចាមអារាមកាលពីពេលថ្មីកន្លងទៅនេះ បានឲ្យដឹងថា iPhone 7 នឹងមានសមត្ថភាពអាច ការពារបាននូវជម្រាបទឹក ហើយរន្ធដោតកាសប្រភេទ jack 3,5 mm ក៏នឹងត្រូវបានលុបបំបាត់ចោលផង ដែរ ដើម្បីផលិតស្មាតហ្វូនបានស្តើងជាងមុន។ អ្នកវិភាគ Ming-Chi Kuo របស់ KGI បាននិយាយថា iPhone 7 នឹងមានអេក្រង់ទំហំ 4.7 inch, RAM 2 GB។ ក្នុងនោះម៉ូដែល iPhone 7 Plus នឹងបំពាក់អេក្រង់ ទំហំ 5.5 inch, RAM 3 GB។ ទាំងពីរម៉ូដែលនេះ នឹងប្រើប្រាស់ chip Apple A10 ដូចគ្នា៕
អានអត្ថបទ៖ Samsung ជិតធ្វើការបង្ហាញ ស្មាតហ្វូនអេក្រង់ពីរ អាចមូលដូចក្រដាសហើយ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Weibo, Vreview