ថ្មីៗនេះ Wall Street Journal (WSJ) បាននាំពាក្យពីប្រភពលាក់ឈ្មោះមួយ ឲ្យដឹងថា Apple កំពុង
តែចាប់ផ្តើមសកម្មភាព ក្នុងការដាក់ដំណើរការផលិតស្មាតហ្វូនជំនាន់បន្ទាប់របស់ iPhone 5 ដែល
នឹងធ្វើឡើងក្នុងរយះពេល ពីរបីខែខាងមុខនេះ ពោលគឺនៅត្រីមាសទី II ឆ្នាំ ២០១៣ នេះ។
គេហទំព័រនេះក៏បានឲ្យដឹងថា លទ្ធផលច្រើនដែល Apple នឹងណែនាំជាផ្លូវការ "iPhone 5s" ភ្លាម
នៅក្នុងរដូវវិស្សមកាលឆ្នាំនេះ នឹងដាក់លក់នៅលើទីផ្សារ មិនយូរប៉ុន្មានក្រោយពីថ្ងៃបង្ហាញខ្លួន។
បើនិយាយពីការរចនាម៉ូត WSJ មិនបានឲ្យដឹងអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់ឲ្យដឹងថា រូបរាង
និងទំហំអេក្រង់របស់ iPhone 5s គឺដូចទៅនឹង iPhone 5 បច្ចុប្បន្ន។ ជាក់ស្តែង បើរឿងនេះជាការ
ពិត នោះ "iPhone 5s" នឹងមានការអាប់ហ្គ្រេតតែនៅលើ Harware ដូចជា អាប់ហ្រ្គេត CPU កាមេរ៉ា
រឺអាចថែម កម្មវិធីថ្មីៗមួយចំនួនប៉ុណ្ណោះ។
ក្រៅពីនេះ ប្រភពព័ត៌មាននេះ ក៏បានបង្ហោះព័ត៌មានស្តីពី iPhone តំលៃថោកអេក្រង់ 4" មានពណ៌
ច្រើនសំរាប់ជ្រើសរើស ក៏កំពុងត្រូវបាន Apple ធ្វើការស្រាវជ្រាវ។ ប៉ុន្តែ WSJ មិនប្រាកដប៉ុន្មាន
ទេពីព័ត៌មាននេះ និងបាននិយាយថា នៅមិនទាន់ដឹងច្បាស់ពីផែនការខាងមុខរបស់ Apple ស្តីពី
iPhone តំលៃថោកនេះឡើយ។
អ្នកនាំពាក្យរបស់ Apple បានធ្វើការបដិសេធ មិនផ្តល់បទសម្ភាសន៍ស្តីពីព័ត៌មានខាងលើនេះ៕
ដោយ៖ សិលា
ប្រភព៖ TTE