កាលពីពេលថ្មីៗនេះ បើតាមប្រភពពីគេហទំព័របច្ចេកវិទ្យា GSMArena បានឲ្យដឹងថា សេចក្តី
ប្រកាសស្តីពីហិរញ្ញវត្ថុ ជារៀងរាល់ខែ ក្នុងឆ្នាំនេះរបស់ HTC យើងឃើញថា ការលក់របស់
ក្រុមហ៊ុននេះ នៅក្នុងខែឧសភា បានកើនឡើង 48% បើប្រៀបជាមួយ ខែមេសា ។
ជាក់ស្តែង ចំនួនប្រាក់នៃការលក់សរុប នៅក្នុងខែ ឧសភា របស់ HTC ទទួលបាន 969,6 លាន
ដុល្លារ ពោលថយតែ 3,35% ប៉ុណ្ណោះ បើប្រៀបជាមួយខែ ឧសភា កាលពីឆ្នាំ ២០១២ ។ នេះគឺ
ជាលទ្ធផលវិជ្ជមានមួយ ក្នុងស្ថានភាពនៃការលក់របស់ HTC ដែលបានថយក្រោម 50% ក្នុង
បណ្តាខែមុនៗនោះ។
តារាងនៃការលក់ ៥ខែដំបូង ឆ្នាំ២០១៣ របស់ HTC
ប្រាក់ចំនូលដែលទទួលបានពីការលក់ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០១៣ របស់ HTC
មានចំនួន 3,06 ពាន់លានដុល្លារ ក្នុងនោះ ប្រាក់ទទួលបានក្នុងត្រីមាសទី១ គឺ 1,4 ពាន់លាន
ដុល្លារ ចំណែកប្រាក់ចំនូលពីការលក់ក្នុង ខែមេសា និងឧសភា គឺ 1,6 ពាន់លានដុល្លារ។ HTC
អាចទទួលបានប្រាក់ចំនូលដល់ 2,3 ពាន់លានដុល្លារ នៅត្រីមាសទី២ (តាមការសន្និដ្ឋាន) ហើយ
អាចលើសចំនួននេះថែមទៀត បើសិនជាការលក់នៅក្នុងខែមិថុនា បន្តកើនឡើងច្រើនដូច្នេះ៕
ដោយ៖ សិលា
ប្រភព៖ VReview