ថ្ងៃនេះ Samsung បានធ្វើការបង្ហាញណែនាំជាផ្លូវការនូវស្មាតហ្វូន Galaxy C5 សម្រាប់ទីផ្សារប្រទេស ចិន។ នេះគឺជាស្មាតហ្វូនស៊េរីមធ្យម ដែលមានតួធ្វើពីលោហធាតុ (មិនអាចដោះថ្មបាន) ហើយផ្ទៃខាងក្រោយរបស់ C5 គឺមានខ្សែអង់តែងកាន់ទទឹងតួលើក្រោម មានលំនាំដូចទៅនឹង HTC One A9។ រីឯផ្ទៃខាងមុខរបស់វា នៅតែមានលំនាំដូចទៅនឹងបណ្តាស្មាតហ្វូន Samsung ស៊េរីថ្មីៗនេះដដែល ជាមួយនឹង ប៊ូតុង Home មានបំពាក់នូវ Sensor ស្គែនក្រយៅដៃផងដែរ។
ដោយវាត្រូវបានផលិតឡើង ផ្តោតជាប្រភេទស្មាតហ្វូនស៊េរីមធ្យម Galaxy C5 បំពាក់នូវលក្ខណៈសម្បត្តិមិនសូវខ្លាំងប៉ុន្មានទេ ពោលគឺវាមានអេក្រង់ទំហំ 5,2-inch Full HD ប្រើប្រាស់ឈីប Qualcomm Snapdragon 617, រ៉េម 4GB។ ក្រៅពីនេះ Galaxy C5 បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយ 16MP និងកាមេរ៉ាមុខទំហំ 8MP, អង្គផ្ទុកទិន្នន័យ 32GB, ថាមពលថ្ម 2600mAh។ Galaxy C5 នឹងមាន ៤ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ទឹកមាស ពណ៌មាសផ្កាឈូក ពណ៌ប្រផេះ និងពណ៌ទឹកប្រាក់។ សម្រាប់ ថ្ងៃដាក់លក់ជាផ្លូវការ នៅមិនទាន់បាន Samsung បង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែបើសិនជាអ្នកកំពុងតែនៅក្នុងប្រទេសចិន អ្នកអាចធ្វើការបញ្ជាទិញមុនបាន ប្រហែល ៣៣៥ដុល្លារ សម្រាប់ម៉ូដែលទំហំ 32GB និងតម្លៃ ប្រហែល ៣៧០ដុល្លារ សម្រាប់ម៉ូដែល 64GB។ យើងក៏មិនច្បាស់ថា Samsung មានផែនការ នាំយក Galaxy C5 ដាក់លក់នៅលើបណ្តាទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសចិននៅឡើយទេ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិមូលដ្ឋានទូទៅរបស់ Samsung Galaxy C5:
ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Tinhte