នៅលើគណនី Twitter Sleaknow កាលពីពេលថ្មីៗនេះ បានធ្វើការបង្ហោះនូវបណ្តារូបភាពថ្មីៗបំផុតស្តី ពីស្មាតហ្វូន Galaxy A3 និង Galaxy A5 ជំនាន់ថ្មី។
អ្វីដែលងាយចាប់អារម្មណ៍សង្កេតឃើញជាងគេគឺ Galaxy A3 និង A5 ត្រូវបាន Samsung ធ្វើការផ្លាស់ ប្តូរច្រើនគួរសម ទៅលើការរចនាម៉ូតផ្ទៃខាងក្រៅរបស់ពួកវា។ ការរចនាម៉ូតរបស់ស្មាតហ្វូនថ្មីទាំងពីរ ម៉ូដែលនេះ ហាក់ដូចជាយករចនាបថពី Galaxy Note 5 និង Galaxy S6 ជាមួយនឹងការបំពាក់រន្ធបំពង សម្លេងដាក់នៅផ្នែកខាងក្រោម និងកាមេរ៉ា អំពូល flash បំពាក់នៅផ្នែកខាងក្រោយ។ គ្រាន់តែឃើញ មានផ្ទៃរលោង នៅផ្នែកខាងក្រោយ អ្នកបច្ចេកវិទ្យាក៏អាចធ្វើការប៉ាន់ស្មានដឹងថា ផ្ទៃខាងក្រោយរបស់ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានធ្វើពីកញ្ចក់ ជំនួសឲ្យសារធាតុអាលុយមីញ៉ូម ដែលមាននៅលើជំនាន់ មុន។
អានអត្ថបទ៖ John Chen: នៅបន្តការបង្ហាញណែនាំស្មាតហ្វូនជាច្រើនម៉ូដែលទៀត បន្ទាប់ពី BlackBerry Priv
បើក្រឡេកទៅមើលលក្ខណៈសម្បត្តិវិញ តាមប្រភពព័ត៌មានពី GFXBench បានឲ្យដឹងថា Galaxy A3 នឹងបំពាក់អេក្រង់ទំហំ 4.7 inch HD 720p, chip ដំណើការ Exynos 7580 Quad Core 1.5GHz, GPU Mali-T720, RAM 1.5GB, អង្គផ្ទុកទិន្នន័យ 16GB, កាមេរ៉ាក្រោយ 13MP និងកាមេរ៉ាមុខ 5MP។ រីឯ Galaxy A5 នឹងប្រើប្រាស់អេក្រង់ទំហំ 5.2 inch Full HD, chip ដំណើការ Exynos 7 Octa Core 1.6GHz, RAM 2GB, កាមេរ៉ាមុខ និងក្រោយមានទំហំ 5MP/13MP។
បច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានស្តីពីបច្ចេកវិទ្យាស្គេនក្រយៅដៃ និងប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ណាផ្លូវការច្បាស់លាស់ នៅលើស្មាតហ្វូនទាំងពីរម៉ូដែលនេះនៅលើទេ៕
អានអត្ថបទ៖ តម្លៃលក់ Galaxy S7 នឹង “ថោកជាង ១០%” បើប្រៀបនឹង Galaxy S6
- អាន៖ លេចចេញ SmartWatch អេក្រង់ធំ ៣.២ អ៊ីន រូបរាងប្លែកភ្នែក ប្រើ Android (មានវីដេអូ)
- អាន៖ iPhone 7 អាចនឹងបង្ហាញខ្លួន លឿនជាងរាល់ឆ្នាំ
- អាន៖ នៅក្នុងឆ្នាំ ២០១៦, Apple នឹងផលិត iPhone អេក្រង់ 4 inch ឡើងវិញ ហើយ iPhone 7 Plus នឹងបំពាក់ RAM 3GB?
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview