CamNews

ទូរស័ព្ទ 

អ្នកប្រើប្រាស់ទូរស័ព្ទ iPhone អាចនឹងភ័យខ្លួ​ន ព្រោះរឿងនេះ

អ្នកស្រាវជ្រាវម្នាក់បានរកឃើញថា មានពួក Hacker បានធ្វើរឿងមិនល្អទៅតាមរយៈប្រព័ន្ធ iOS ដោយគ្មានការអនុញ្ញិតត្រឹមត្រូវ ។ នៅក្នុងនោះផងដែរ គេបានដឹងថា អ្នកដែលព្យាយាមធ្វើបែបនេះ គឺពួកគេបានធ្វើការសុើបការណ៍និងលួចគ្រប់គ្រងទូរស័ព្ទរបស់អ្នកប្រើប្រាស់តាមរយៈកាមេរ៉ា iPhone ។ 

ប្រភពដដែលបន្តថា គេកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្នកប្រើប្រាស់ប្រព័ន្ធ iOS ព្រោះខ្លាចត្រូវគេលួចធ្វើរឿងមិនល្អ តាមរយៈកាមេរ៉ាទូរសព្ទ័របស់ពួកគេ ។ 

លោក Felix Krause ដែលជាអ្នកស្រាវជ្រាវ បានរកឃើញវិធីសាស្រ្តខ្លះៗក្នុងការជួយទប់ស្កាត់ដើម្បីកុំឲ្យ Hacker លួចធ្វើរឿងមិនល្អពីកាមេរ៉ាទូរសព្ទ័របស់អ្នកប្រើប្រាស់ iPhone គឺនៅពេលដែលដំឡើងនិងដាក់ឲ្យដំណើរការ iPhone សូមមេត្តាធ្វើការប្លុកការប្រើប្រាស់កម្មវិធីមួយចំនួននៅក្នុងទូរសព័្ទដូចជា រូបថត ទីតាំង ។ ល ។ 

ទោះបីជាយ៉ាងណាក៏ដោយ លោក Felix Krause កំពូលអ្នកស្រាវជ្រាវរូបនេះ នៅតែបង្ហាញក្តីព្រួយបារម្ភចំពោះរឿងនេះ ហើយព្យាយាមរកដំណោះស្រាយ ដើម្បីធ្វើការទប់ស្កាត់ ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព​ ៖ techtimes

iPhone 


Tags: Technology news