CamNews

ទូរស័ព្ទ 

Huawei នឹងធ្វើការបង្ហាញស្មាតហ្វូន ដែលមានផ្ទៃអេក្រង់ខាងមុខពេញ ១០០% តែម្តងនៅថ្ងៃទី១៤ វិច្ឆិកាខាងមុខនេះ

ស្មាតហ្វូន Mi MIX ដែលមានផ្ទៃអេក្រង់ខាងមុខដល់ទៅ ៩១,៣% របស់ Xiaomi បើទោះជា​បានធ្វើឲ្យ​ពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងក៏ដោយ ក៏នឹងប្រាកដជាមានការខ្មាសអៀន បើសិនជាយើងដាក់​វាប្រៀបធៀបនឹង ស្មាតហ្វូនថ្មីដែលជិតបង្ហាញខ្លួនរបស់ Huawei។


ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនធំមួយ ក្នុងចំណោមបណ្តាស្មាតហ្វូនធំៗ នៅប្រទេស​ចិន និងទូទាំងពិភពលោក ទើបតែបានបង្ហើបឲ្យដឹងនៅលើបណ្តាញទំនាក់ទំនង​សង្គម Weibo ថា ខ្លួននឹងជិតធ្វើការបង្ហាញខ្លួនស្មាតហ្វូនស៊េរីថ្មីមួយ ដែលមានផ្ទៃអេក្រង់ពេញ​ផ្ទៃខាងមុខតែម្តង។ វាដូចជា Concept ស្មាតហ្វូនមួយ ឬក៏ជាឧបករណ៍ក្នុងពេលអនាគត។ វាហាក់ដូចជាមិនមានគែម​ទាំងបួនជ្រុងតែម្តង ដោយជ្រុងទាំងបួននេះ ពាស​ដោយផ្ទៃអេក្រង់​កោង 2.5 D មួយផ្ទាំង។

ខ្លឹមសារដែលបានបង្ហោះនៅលើ Weibo របស់ Huawei ក៏បានបង្ហើបឲ្យដឹងបន្ថែមថា ស្មាតហ្វូន​ដ៏អស្ចារ្យមួយនេះ នឹងត្រូវបានផលិតក្រោមស្លាកយីហោថ្មីស្រឡាងមួយ។ លទ្ធភាពច្រើន Honor ដែល​ជាក្រុមហ៊ុនកូនរបស់ Huawei នឹងទទួលភារកិច្ចលើការងារផលិតស្មាតហ្វូននេះ៕

- Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Genk


Tags: Huawei Smartphone Hightech