ថ្មីៗនេះ Nokia ទើបតែបង្ហោះនៅលើ blog ផ្លូវការរបស់ខ្លួននូវសេចក្តីប្រកាសមួយថា នឹងបង្ហាញ
នូវអ្វីមួយដែល "ធំ" នៅថ្ងៃស្អែកនេះ។ ពួកគេមិនបានបង្ហើបឲ្យដឹងព័ត៌មានអ្វីបន្ថែមនោះឡើយ ក្រៅ
តែពីរូបភាពមួយសន្លឹកដូចខាងក្រោម។ និយាយពីពេលវេលា Nokia បាននិយាយថា សូមរៀបចំ
ខ្លួននៅម៉ោង ៩ ព្រឹក (ម៉ោងនៅអង់គ្លេស) ដែលត្រូវប្រហែលជាម៉ោង ៣ រសៀល (ម៉ោងនៅកម្ពុជា)។
ព័ត៌មានចចាមអារាមមួយចំនួនស្តីពីស្មាតហ្វូន Lumia 4"7 សំរាប់ទីផ្សារប្រទេសចិនឬក៏ Tablet Lumia
មួយ គឺជាបណ្តាអ្វីដែល "ធំ" ជាងអ្វីៗសព្វថ្ងៃដែល Nokia កំពុងធ្វើ។ ជាក់ស្តែងលើកនេះ Nokia មិន
បានរំលឹកដល់ នូវអ្វីដែលថ្មី ក្នុងត្រកូលណាមួយរបស់ខ្លួនឡើយ ហើយជាងនេះទៅទៀត ព្រឹត្តិការណ៍
បង្ហាញណែនាំ 1020 ថ្មី ទើបតែប្រារព្ធធ្វើមុននេះ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ដូច្នេះលទ្ធភាពច្រើន ថ្ងៃស្អែកនឹង
មិនមានឧបករណ៍ Mobile ថ្មីឡើយ។
បើតាមគំនិតរបស់ប្រិយមិត្ត តើ Nokia នឹងបង្ហាញអ្វីទៅ នៅថ្ងៃស្អែក?
ដោយ៖ សិលា
ប្រភព៖ TTE