CamNews

ទូរស័ព្ទ 

Galaxy Note II នឹងបំពាក់នូវ Camera 13 Megapixel

កូរ៉េខាងត្បូង៖ ក្រៅពីការតំឡើងកាមេរ៉ាពី 8 ដល់ 13 megapixel ទូរស័ព្ទស៊េរីទំនើប
ជំនាន់ថ្មីរបស់ Samsung ត្រូវបានបំពាក់នូវអេក្រង់ Super AMOLED ទំហំធំ 5,5 inch។

Galaxy Note II នឹងប្រើប្រាស់ Chip Quad Core ដូចនឹង Galaxy S III Version អន្តរជាតិ មានអេក្រង់
ធំជាងមុនបើប្រៀបទៅនឹងស៊េរីមុន (5,3 inch) ប៉ុន្តែវានៅរក្សាទំហំនៃទូរស័ព្ទនៅដដែល។

Galaxy Note II នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean(មិនមែន Android 5.0
ទេ) ហើយនឹងដាក់បង្ហាញនៅពិពណ៌ IFA ដែលប្រារព្ធនៅខែសីហា នៅ Berlin ប្រទេសអាឡឺម៉ង់
ខាងមុខនេះ។

Samsung Galaxy Note

មុននេះមានប្រភពជាច្រើនបានឲ្យដឹងថា Note II របស់ Samsung នឹងប្រើប្រាស់អេក្រង់ដែលមាន
កំរិតពន្លឺឡើងដល់ 1.680 x 1.050 pixel ខ្ពស
់ជាងស៊េរីសព្វថ្ងៃ (1.280 x 800 pixel) និងមាន RAM
1,5 GB។ ដូចនឹង Galaxy S III, Galaxy Note II ក៏ត្រូវបានបំពាក់នូវកម្មវិធី S-Voice (ជួយឲ្យអ្នកបញ្ជា
ទូរស័ព្ទតាមរយះសំលេងនិយាយ), S-Beam (ចែករំលែក file ដោយល្បឿនលឿន), NFC និង LTE
4G៕

ដោយ៖​ សិលា
ប្រភព៖ VB



Tags: Samsung Note Galaxy II smartphone hightech