រូបភាពនៃសំបកការពាររបស់ Galaxy S7 និង Galaxy S7 Plus ទើបតែត្រូវបានបែកធ្លាយចចាម អារាមចេញមក។ តាមរយះរូបភាពទាំងនេះ Galaxy S7 និង S7 Plus ការរចនាម៉ូត មានចំនុចជាច្រើន ស្រដៀងទៅនឹង Galaxy S6 បច្ចុប្បន្ននេះ។ ស្មាតហ្វូននៅតែមានប៊ូតុង Home រឹង, កាមេរ៉ាលយចេញ មកក្រៅ, ប៊ូតុង Unlock ស្ថិតនៅគែមខាង ស្តាំ និងប៊ូតុងសម្លេងស្ថិតនៅគែមខាងឆ្វេង។ Galaxy S7 Plus ខុសពី S7 តែទំហំអេក្រង់ប៉ុណ្ណោះ សម្រាប់ផ្នែក ខាងក្រៅផ្សេងៗទៀត គឺដូចគ្នាទាំងអស់ (មិនច្បាស់ថា លក្ខណៈសម្បត្តិរបស់ពួកវា ខុសគ្នា ឬក៏អត់នោះទេ)។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន លទ្ធភាពច្រើនដែលពួកវានៅតែធ្វើឡើងពីកញ្ចក់ភ្លឺរលោងដដែរ។
គួរបញ្ជាក់ផងដែរថា បណ្តារូបភាពដែលបង្ហាញនៅក្នុងនេះ វាអាចគ្រាន់តែជាប្រភេទ Dummy (ម៉ូដែលគំរូ) ប៉ុណ្ណោះ។ Galaxy S7 ត្រូវបានគេដឹងថា នឹងមានបន្ថែមពីរម៉ូដែលផ្សេងទៀត ដែលមាន អេក្រង់កោងគឺ S7 Edge និង S7 Edge Plus ដែលពួកវាត្រូវបានគេដឹងថា នឹងអាចបង្ហាញណែនាំខ្លួន នៅចុងខែកុម្ភះ ឆ្នាំក្រោយនេះ៕
- អានអត្ថបទ៖ ទីបំផុត Samsung បង្ហាញណែនាំ Galaxy A9 ជាផ្លូវការហើយ៖ អេក្រង់ធំ 6” Full-HD, RAM 3GB, ថ្ម 4000mAh
- អានអត្ថបទ៖ បរិមាណលក់ iPad Pro នៅប្រទេសចិន មិនទទួលបាន តាមការគ្រោងទុក ទាបខ្លាំង បើប្រៀបទៅនឹង iPad Air 2
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte