Vertu ទើបតែធ្វើការបង្ហាញខ្លួនជាផ្លូវការនូវស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូងបំផុត
របស់ខ្លួន។ នេះគឺជាផលិតផលដំបូងគេរបស់ Vertu ក្រោយពេលដែល Brand Name នេះត្រូវ
បាន Nokia លក់ចេញ។ បើសិនជាវានៅតែជារបស់ Nokia វាអាចនឹងប្រើ Symbian រឺ Windows
Phone។ ប្រភពនៃធាតុផ្សំ និងការធ្វើដោយដៃនៅអង់គ្លេស នៅតែជាចំនុចខ្លាំងរបស់ Vertu ក្នុង
ពេលដែលរូបសណ្ឋានរបស់វា នៅមានកំរិតទាប។
តួនៃស្មាតហ្វូនធ្វើអំពី ទីតានញ៉ូម, កញ្ចក់សាហ្វ៊ា, សមាសធាតុផ្សំផ្សេងទៀតធ្វើពីស្បែកពណ៌ខ្មៅ
ភ្លឺរលោង។ ស្មាតហ្វូនមានអេក្រង់ទំហំ 3"7 កំរិតពន្លឺ 480x800, CPU Snapdragon Dual Core
ល្បឿន 1,7 GHz, RAM 1GB, មេម៉ូរីក្នុង 64GB, កាមេរ៉ាក្រោយ 8Mp, កាមេរ៉ាមុខ 1.3Mp, ទម្ងន់
ចាប់ពី 180g ដល់ 201g អាស្រ័យលើធាតុផ្សំ។ តំលៃលក់ចាប់ពី 11,000 USD ដល់ 22,000 USD
ទៅតាមធាតុផ្សំដែលនៅជាប់នឹងស្មាតហ្វូន។
ស្មាតហ្វូន Vertu ស៊េរីថ្មីនេះ ត្រូវបានផលិតនៅប្រទេសអង់គ្លេស និងមានធាតុផ្សំបួនប្រភេទសំរាប់
ជ្រើសរើសគឺ ស្បែកគោ, ស្បែកក្រពើ, Version ពណ៌ខ្មៅ និង Version ពណ៌មាស។ ចំនុចពិសេស
របស់វាផ្សេងទៀតគឺ ស្មាតហ្វូននេះត្រូវបានបំពាក់នូវបច្ចេកវិទ្យាសំលេងរបស់ Bang & Olufsen
និងមានសេវាកម្មលំដាប់ខ្ពស់ៗទូទាំងពិភពលោករបស់ Vertu៕
ដោយ៖ សិលា
ប្រភព៖ TTE