កាលពីសប្តាហ៍មុន Xiaomi បានធ្វើការបង្ហាញណែនាំនូវគំរូ Tablet Mi Pad ជំនាន់ទី២ របស់ខ្លួន ដែល មានពីរម៉ូដែលផ្សេងគ្នា ក្នុងនោះមានម៉ូដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលមានពីរទំហំគឺ 16 GB និង 64 GB ហើយមួយម៉ូដែលទៀតប្រើ Windows 10 (64 GB)។ Tablet ទំហំ 7,9 inch មានពិន្ទុ Antutu ពិតជាអស្ចារ្យខ្លាំងណាស់។
យោងតាមការពិសោធន៍នៅឯប្រទេសចិន Mi Pad 2 ទទួលបានពិន្ទុ 85101 ដែលកំរិតពិន្ទុនេះ ប្រហាក់ ប្រហែលទៅនឹងស្មាតហ្វូនខ្លាំងៗ លំដាប់កំពូលៗជាច្រើនទៀតមានដូចជា Samsung Galaxy Note 5, Meizu Pro 5 និង Huawei Mate 8។
Mi Pad 2 ប្រើអេក្រង់មានកំរិតបង្ហាញភាពច្បាស់ 1536 x 2048 pixel, chip ដំណើរការ Intel Atom X5-Z8500 CPU Quad Core 2,24 GHz។ ឧបករណ៍ប្រើ RAM LPDDR3 ទំហំ 2 GB, ថាមពលថ្ម 6010 mAh និងមានគាំទ្របច្ចេកវិទ្យាសាកថ្មរហ័សទៀតផង។
Xiaomi បានឲ្យដឹងថាថាមពលថ្មរបស់ Mi Pad 2 អាចប្រើប្រាស់បានប្រហែល ១២ម៉ោងជាប់គ្នា ក្នុងការ ទស្សនាវីដេអូ សម្រាប់ការសាកថ្មម្តង។ Tablet នេះមានបំពាក់កាមេរ៉ាក្រោយទំហំ 8 megapixel និង កាមេរ៉ាមុខ 5 megapixel។
សម្រាប់ម៉ូដែលទំហំ 16 GB របស់ Mi Pad 2 មានតម្លៃប្រហាក់ប្រហែល 156 USD (តម្លៃក្នុងតំបន់) ក្នុងពេលម៉ូដែល ដែលមានទំហំ 64 GB មានតម្លៃ 203 USD (តម្លៃក្នុងតំបន់)។ ពីរម៉ូដែលនេះមានទាំង ប្រើ Android និង Windows។ បច្ចុប្បន្ន Mi Pad 2 ទើបតែដាក់លក់នៅលើទីផ្សារឯប្រទេសចិន និងតាម ទីផ្សារប្រទេសមួយចំនួនទៀតនៅអាស៊ី។ សម្រាប់ទីផ្សារប្រទេសកម្ពុជាផ្ទាល់ ក៏នឹងមានដាក់លក់ Tablet Mi Pad 2 ឆាប់ៗខាងមុខនេះផងដែរ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុក Xiaomi នៅកម្ពុជា៕
- អានអត្ថបទ៖ LG នឹងធ្វើជាដៃគូសហការ ផលិតអេក្រង់ OLED ផ្គត់ផ្គង់ដល់ Apple
- អានអត្ថបទ៖ Apple នឹងបោះបង់ចោល រន្ធដោតកាស 3,5 mm ព្រោះចង់ផលិត iPhone 7 ស្តើងជាងមុន, ប្តូរទៅប្រើ Lightning វិញ?
ប្រែសម្រួល៖ មង្គល
ប្រភព៖ zing, xiaomi.kh