CamNews

ផលិតផលថ្មី 

Samsung ប្រកាសជាផ្លូវការថ្ងៃបង្ហាញខ្លួន អេក្រង់កោងអាចបត់បាន

ទីបញ្ចប់បច្ចេកវិទ្យាទូរស័ព្ទដៃ ត្រូវបានបោះជំហានទៅមុខមួយកំរិតទៀត។ ក្រុមហ៊ុនច្នៃប្រឌិត
Samsung ជិតធ្វើការផ្លាស់ប្តូរទាំងស្រុងនូវបញ្ហានេះ។

តាមព័ត៌មានពីគេហទំព័រ BBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា Samsung នឹងធ្វើការបង្ហាញ
ខ្លួនជំនាន់អេក្រង់ថ្មីដែលមានសមត្ថភាពអាចបត់បែនបាន នៅឆ្នាំក្រោយនេះ។ ជាមួយនឹងអេក្រង់
ថ្មីស្រឡាងនេះ ការរចនាម៉ូដមិនមានដែនកំណត់ឡើយ អាចច្នៃម៉ូដបានច្រើនបែបជាងមុន ហើយ
ការប្រើប្រាស់ស្មាតហ្វូន ក៏នឹងមានការកើនឡើងច្រើនជាងមុនផងដែរ។

គំរូទូរស័ព្ទកោង អាចបត់បានដូច្នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយ

ក្រៅពី Samsung នៅមាន LG, Philips, Sharp, Sony និង Nokia ក៏កំពុងតែខិតខំ ដើម្បីបង្ហាញខ្លួន
ផលិតផលអេក្រង់កោង ឆាប់ៗខាងមុខនេះតាមដែលអាចធ្វើទៅបាន។ ជាក់ស្តែង ចំពោះបច្ចេកវិទ្យា
បច្ចុប្បន្នគឺប្រាកដជា Samsung នឹងក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្ហាញខ្លួនជំនាន់អេក្រង់ថ្មី
នេះនៅឆ្នាំក្រោយ។ បើតាមការប៉ាន់ស្មាន អេក្រង់ថ្មីនេះនឹងប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED ហើយ
នឹងត្រូវបាន Samsung យកទៅប្រើប្រាស់ជាមួយផលិតផលមួយចំនួនរបស់ខ្លួននៅក្នុងឆ្នាំ 2013 ខាង
មុខនេះ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: Samsung,  bend screen,  smartphone,  hightech,  new product