តាមប្រភពព័ត៌មានពីគេហទំព័រ PhoneArena បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទល្បីឈ្មោះមួយ រយះពេល Pantech របស់កូរ៉េខាងត្បូង ធ្លាប់បានបញ្ជេញលក់ទូរស័ព្ទមួយស៊េរី សម្រាប់ក្រុមហ៊ុន ទូរស័ព្ទចល័ត SK Telecom ដែលមានលក្ខណៈពិសេសអាច “ដេញសត្វមូស” កាលពីឆ្នាំ ២០០៦។ ប្រហែលជារយះពេលមុននេះ ជិត ១០ឆ្នាំ ប្រទេសកូរ៉េខាងត្បូង ធ្លាប់មានសត្វមូសចង្រៃច្រើន ទើបក្រុមហ៊ុនផលិតទូរស័ព្ទ Pantech ផលិត ទូរស័ព្ទមួយម៉ូដែល សម្រាប់ដេញមូសដ៏គួរឲ្យស្អប់ ទាំងនោះ។ មិនដូចជាពេលបច្ចុប្បន្ននេះទេ ឈ្មោះហៅនៃ ទូស័ព្ទនេះ រាងវែងបន្តិច ពោលវាមាន ឈ្មោះថា “SK SKY IM-U100”។
របៀបដំណើរការរបស់ទូរស័ព្ទនេះ ក៏មិនមានអ្វីអស្ចារ្យនោះដែរ។ ឧបករណ៍នឹងបញ្ចេញមកក្រៅនូវ រលកសម្លេង ហ្វ្រេកង់ តាមរយះរន្ធបំពងសម្លេង ដែលតាមរយះនេះ វានឹងធ្វើឲ្យសត្វមូសចង្រៃទាំងនោះ មិនហ៊ានហើរមកជិត។ ក្រៅពីសមត្ថភាពអាចដេញសត្វមូស ទូរស័ព្ទ SK SKY IM-U100 ដូចជាមិន មានអ្វីពិសេសទៀតនោះទេ ជាមួយនឹងការរចនាម៉ូត ហូតឡើងចុះ អេក្រង់ TFT 2.6 inch កាមេរ៉ា 2MP ថាមពលថ្ម 800 mAh គាំទ្រការ ស្តាប់តន្រ្តី MP3 តាមរយះកាតមេម៉ូរីក្រៅ microSD មានបំពាក់ infrared ដែលអាចបើក WAP បាន៕
- អានអត្ថបទ៖ ស្ងាត់ៗ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy S6 mini អេក្រង់ ៤,៦អ៊ីន
- អានអត្ថបទ៖ Galaxy S7 មានទំហំស្មើគ្នាត្រឹម S6, គែមៗរាងកោងៗ, កាមេរ៉ាមិនសូវលយចេញមកក្រៅ, មានរន្ធបន្ថែមមេម៉ូរីកាត
- អានអត្ថបទ៖ iPhone 7 អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលដើមឆ្នាំ២០១៦ ដើម្បីប្រជែងទីផ្សារ ជាមួយ Galaxy S7?
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Vreview