CamNews

ទូរស័ព្ទ 

LG V34 ម៉ូដែលបង្រួមតូច និងមិនជ្រាបទឹករបស់ V20

ថ្មីៗនេះ LG ទើបតែធ្វើការបង្ហាញណែនាំ ស្មាតហ្វូន " V34 isai Beat" សម្រាប់ប្រព័ន្ធទូរស័ព្ទចល័ត​ Au Japan របស់ជប៉ុន ជាមួយនឹងលក្ខណៈសម្បត្តិដូចគ្នាស្ទើរតែទាំងអស់នឹង LG V20 ដោយគ្រាន់តែខុស​ទំហំអេក្រង់ដោយបន្ថយពី 5,7" មកត្រឹម 5,2" និងថាមពលថ្មថយពី 3200 mAh មកត្រឹម 3000 mAh។


ប៉ុន្តែអ្វីដែលសំខាន់ គឺបណ្តា feature ល្អៗបំផុតរបស់ V20 នៅតែរក្សាគ្រប់ទាំងអស់ ដែលវារួមមាន អេក្រង់ចំនួន​ពីរ កាមេរ៉ាក្រោយពីរ DAC បួន Speaker B&O និងតំឡើងរួចជាស្រេចនូវប្រព័ន្ធដំ​ណើរ​ការ Android 7 ថ្មីបំផុត។ ជាពិសេសនោះ V34 កាន់តែល្អជាង V20 នៅត្រង់ចំនុចដែលវា មាន​សមត្ថភាពអាចការពារ​ជម្រាបទឹកបាន (តាមស្តង់ដារ IP67)។ LG V34 នឹងមានពីរពណ៌សម្រាប់​ជ្រើសរើសគឺ ពណ៌មាស និងពណ៌ខ្មៅ ហើយស្មាតហ្វូននេះនឹងចាប់ផ្តើមលក់នៅពាក់កណ្តាលខែវិច្ឆិកា ខាងមុខនេះ នៅលើ​ទីផ្សារប្រទេសជប៉ុន។

លក្ខណៈសម្បត្តិទូទៅរបស់ " LG V34 isai Beat":

  • OS: Android 7.0
  • Chip ដំណើរការ: Snapdragon 820, Quad Core 2.2 GHz
  • អេក្រង់: 5,2" IPS, 2.560x1.440 + អេក្រង់តូចខាងមុខមួយទៀត
  • RAM: 4 GB
  • Camera ក្រោយ: 16 MP (29mm, F1.8) + 8 MP (12mm, F2.4), Laser AF, OIS, LED Flash
  • Camera មុខ: 5 MP, F1.9
  • អង្គផ្ទុកទិន្នន័យ: 32 GB
  • កាតមេម៉ូរីក្រៅ: microSD
  • Wi-Fi ac, BT 4.2, WiMAX 2+, 4G LTE
  • ខ្នាតវិមាត្រ: 72 x 149 x 8 mm
  • ទម្ងន់: 146 gram
  • ថាមពលថ្ម: 3000 mAh

- iPhone 7 នឹងបង្ហាញចេញប៊ូតុង Home សិប្បនិម្មិត នៅលើអេក្រង់ បើសិនប៊ូតុង Home ពិតរបស់វា ខូចមិនដំណើរការ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte


Tags: LG V34 LG V20 Smartphone Hightech