CamNews

ព័ត៌មានបច្ចេកវិទ្យា 

Galaxy S5 អាចបង្ហាញខ្លួននៅខែកុម្ភះ ជាមួយនឹងថ្ម 4000 mAh មានពីរម៉ូដែល ផ្សេងគ្នា

ម៉ូដែលស្មាតហ្វូនបន្ទាប់នៃត្រកូល Galaxy S របស់ Samsung ត្រូវបានគេដឹងថា នឹងធ្វើការ
បង្ហាញខ្លួន នៅដើមឆ្នាំក្រោយ ដែលមានពីរម៉ូដែលផ្សេងគ្នា គឺមួយសំបកធ្វើពីលោហធាតុ
និងមួយទៀតសំបកធ្វើពីជ័រ អមដោយថ្មដែលមានបរិមាណធំ។

ទន្ទឹមនឹងនោះ គេហទំព័រ ETNews ក៏បានឲ្យដឹងថា Samsung បានបន្តប្រើប្រាស់នូវ Chip
ពីរប្រភេទផ្សេងគ្នាដល់ Galaxy S5 គឺ Snapdragon (លទ្ធភាពច្រើនជា Chip ថ្មីបំផុត 805)
និង chip Exynos Octa 64-bit។

ដោយសារតែ តាមការរំពឹងទុកអេក្រង់របស់វា នឹងកើនឡើងដល់ទំហំ 5,3 inch ជាមួយកំរិត
រីសូលុយស្យុង 2.560 x 1.440 pixel វាមានទំហំធំជាងមុនក្នុងការផ្ទុកប្រភេទថ្ម 4000 mAh។
ក្រៅពីនេះ Galaxy S5 នឹងបំពាក់នូវ RAM 3 GB, កាមេរ៉ាក្រោយ 16 megapixel និងកាមេរ៉ា
មុខ 2 megapixel។

រូបភាពតំណាង ដែលជា Version Concept មួយ

តាមប្រភពផ្ទៃក្នុងមួយចំនួនបានឲ្យដឹងថា Samsung បានបង្ហាញពីការដាក់ខ្លួនជាងមុន នៅ
ពេលដែលបានកំណត់គោលដៅនៃបរិមាណលក់ចេញដល់ Galaxy S5 ត្រឹមតែ ៧០% បើ
ប្រៀបជាមួយម៉ូដែល S4។​ បើតាមការរំពឹងទុក ស្មាតហ្វូននេះ នឹងចាប់ផ្តើមដាក់ផលិតនៅក្នុង
ខែមករា ឆ្នាំ២០១៤ ដើម្បីអាចធ្វើការបង្ហាញខ្លួន នៅក្នុងខែកុម្ភះ មុននឹងដាក់លក់នៅលើទីផ្សារ
នៅក្នុងខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- មានជនរងគ្រោះម្នាក់ទៀតហើយ បានឆក់ស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម
- Nokia ចាប់ផ្តើមពាណិជ្ជកម្ម ដៀមដាម បន្តុះបង្អាប់ iPad Air (Video inside)

- ចោរលួច iPhone ម្នាក់បានកត់លេខទូរស័ព្ទជិត ១ពាន់លេខ ផ្ញើឲ្យម្ចាស់ទូរស័ព្ទវិញ

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Galaxy S5 Launch in February 4000 mAh battery Smartphone Hightech