យោងតាមប្រភពព័ត៌មានពីគេហទំព័រ Android Authority បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន របស់នរវេសមួយ មានឈ្មោះថា One2Touch បានធ្វើការបង្ហាញណែនាំផលិតផល SlimType ជាសំបក ការពារផង និងជាក្តារចុចឆ្លាតវៃផងដែរ សម្រាប់ប្រើជាមួយ Galaxy S6 និង S6 edge។
ព័ត៌មានពីរោងចក្រផលិតបានឲ្យដឹងថា ក្តារចុចនេះប្រើប្រាស់ NFC ដើម្បីធ្វើការភ្ជាប់ជាមួយនឹង ស្មាតហ្វូន។ ជាពិសេសគឺវាមិនត្រូវការថ្មនោះទេ ប៉ុន្តែក្រៅពី NFC អ្នកប្រើប្រាស់ត្រូវដំឡើងនូវ App មួយពី One2Touch ចូលនៅក្នុងស្មាតហ្វូន ទើបអាចប្រើប្រាស់វាបាន។
ចំនុចដែលពិសេស គឺក្តារចុចនេះជាផ្នែកសម្រាប់បិទការពារផ្ទៃខាងមុខស្មាតហ្វូន ដែលធ្វើឡើងពី សារធាតុកាំម្ញី។ ជាក់ស្តែង ដោយសារតែវាមិនផ្នែកណាមួយ សម្រាប់ដាក់ទប់បញ្ឈរ ដូច្នេះអ្នកអាចប្រើ វាបានតែក្នុងលក្ខខណ្ឌស្ថានភាពដាក់ស្មាតហ្វូនផ្តេក (ឬត្រូវយកអ្វីមួយមកដាក់ទប់ស្មាតហ្វូន បញ្ឈរ ឡើង) ប៉ុណ្ណោះ។
បច្ចុប្បន្ន SlimType នៅមិនទាន់ឃើញបង្ហាញខ្លួន នៅតាមបណ្តាហាងនានានៅឡើយទេ ប៉ុន្តែរោងចក្រ ផលិត បានអនុញ្ញាតដាក់ឲ្យបញ្ជាទិញទំនិញ នៅលើគេហទំព័ររបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ ៣៩ ដុល្លារ នៅក្នុងពេល វេលាកំណត់មួយ ដែលមានបីពណ៌ផ្សេងគ្នា៕
- អានអត្ថបទ៖ Apple កំពុងធ្វើពិសោធ គំរូ iPhone ថ្មី ចំនួនបីម៉ូដែល ដែលមានការរចនាម៉ូត ផ្សេងៗគ្នា
- អានអត្ថបទ៖ លេចចេញរូបភាពស្មាតហ្វូន Xperia ប្លែក ពណ៌មាសក្រហម យ៉ាងស្រស់ស្អាត អាចជា C6 Ultra?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Authority, VR