ក្រោយពីមានការរិះគន់ ក្នុងការដែលប្រើប្រាស់សំបកជ័រនៅលើ S4 មក, Samsung បានមាន
ការផ្លាស់ប្តូរនៅលើ Note 3 ដែលជា phablet ថ្មីរបស់ក្រុមហ៊ុន គឺនឹងមានសំបកផ្នែកខាង
ក្រោយ ធ្វើពីស្បែកទន់។ Note 3 នឹងត្រូវបានដាក់លក់ជាមួយនឹង Smartwatch Gear នៅថ្ងៃទី
២៥ ខែកញ្ញា ហើយនឹងមានបីពណ៌សំរាប់ជ្រើសរើសគឺ ខ្មៅ ផ្កាឈូក និងស។ ក្រៅពីនេះ ក្រុម
ហ៊ុន Samsung ក៏នឹងដាក់លក់សំបកផ្នែកខាងក្រោយ ជាច្រើនពណ៌ថែមទៀត ដើម្បីឲ្យអតិថិ
ជន ងាយស្រួលជ្រើសរើសតាមតម្រូវការ។
និយាយពីរូបសណ្ឋាន, Note 3 មានការផ្លាស់ប្តូរច្រើនបើប្រៀបជាមួយ Note 2។ យើងមាន
CPU ខ្លាំងជាងមុន, 2,3 GHz 4 Core សំរាប់ Version LTE និង 1,9 Octa សំរាប់ Version 3G
ប្រៀបជាមួយនឹង 4 Core 1,6GHz Cortex A9 របស់ Note 2, RAM ដំឡើងពី 2GB ដល់ 3GB,
អេក្រង់ពី 5,5" ដល់ 5,7" ហើយជាពិសេសកំរិតពន្លឺ បានដំឡើងដល់កំរិត FullHD។ រីឯមេម៉ូរីក្នុង
របស់ Note 3 ក៏មានការកើនឡើងទ្វេដង ចាប់ពី 16/32GB ដល់ 32/64GB និងមាន Support
microSD, camera 8MP ឡើងដល់ 13MP BSI និងថ្មឡើងតិចតួចគឺ 3200mAh។
លក្ខណៈពិសេសៗមួយចំនួនស្តីពីរូបសណ្ឋាន Hardware របស់ Note 3 ៖
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ TTE & VE