ព័ត៌មានចចាមអារាមបាននិយាយថា Galaxy S IV បំពាក់នូវអេក្រង់ Full HD នឹងធ្វើការ
បង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ។ ប៉ុន្តែបើតាមប្រភពថ្មីបំផុតបានឲ្យដឹងថា Samsung
អាចនឹងពន្យារពេលផែនការនេះ ព្រោះជួបបញ្ហាក្នុងការផលិតអេក្រង់។
Digitimes បានពាំនាំនូវការប្រកាសមួយពីកូរ៉េដែលបានឲ្យដឹងថា Samsung កំពុងតែជួបនូវបញ្ហា
លំបាកក្នុងការផលិតប្រភេទអេក្រង់ 5 inch ជាមួយកំរិតពន្លឺ Full HD។ បញ្ហាគឺស្ថិតនៅត្រង់បច្ចេក
វិទ្យាបង្ហួតកញ្ចក់ ហើយ Samsung កំពុងតែប្តូរទៅប្រើបច្ចេកវិទ្យាថ្មី LITI ពី 3M ដើម្បីបង្កើត Panel
OLED ជាមួយកញ្ចក់ទន់ជាងមុន។ ទន្ទឹមនឹងនោះធាតុ Blue-colored ក៏ត្រូវបានចាត់ទុកជាមូលហេតុ
ដែលធ្វើឲ្យយឺតក្នុងដំណើរការផលិតអេក្រង់ Full HD នៅលើ smartphone របស់ Samsung ដែរ។
ជាមួយគ្នាផងដែរ ប្រភពព័ត៌មានខាងលើបានដឹងថា បណ្តាការលំបាកខាងលើអាចធ្វើឲ្យ Samsung
យឺតក្នុងការក្នុងការបញ្ចេញបណ្តាផលិតផលដែលប្រើប្រាស់ Panel Full HD ដូចជា Galaxy S IV។
តាមបណ្តាព័ត៌មានចចាមអារាមដែលបានចុះផ្សាយមុនៗនេះបានឃើញថា smartphone Galaxy S IV
អាចជាឧបករណ៍ដំបូងគេរបស់ Samsung ដែលត្រូវបានបំពាក់នូវអេក្រង់ Full HD 5 inch។ តាមព័ត៌
មានថ្មីបំផុតពីកូរ៉េ កាលវិភាគបង្ហាញខ្លួនផលិតផលនេះអាចនឹងអូសបន្លាយដល់ត្រីមាសទី II/2013,
ជំនួសឲ្យ ការបង្ហាញខ្លួននៅក្នុងពិពរណ៍ CES ដើមឆ្នាំក្រោយនេះ៕
ដោយ៖ សិលា
ប្រភព៖ VE