CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia Lumia 630/635 ប្រើស៊ីមពីរ ជិតបង្ហាញខ្លួនហើយ

គ្រួសារទូរស័ព្ទ Windows Phone របស់ Nokia ជិតស្វាគមន៍ បណ្តាសមាជិកថ្មីហើយ។ យើងធ្លាប់បាន ដឹងដល់ឧបករណ៍មួយមានឈ្មោះថា Nokia Moneypenny, ឧបករណ៍ដែលជិតធ្វើការបង្ហាញខ្លួននេះ នឹងមានឈ្មោះជាផ្លូវការថា Lumia 630/635 ។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីបុគ្គល ដ៏ល្បីឈ្មោះ ម្នាក់ @evleaks។

បច្ចុប្បន្ន ព័ត៌មានស្តីពីផលិតផលនេះ នៅមានតិចតួចនៅឡើយ ហើយគេនៅមិនទាន់ដឹងថា រវាង 630 និង 635 ខុសគ្នាអ្វីខ្លះនោះទេ។ ជាក់ស្តែង បើផ្អែកតាមឈ្មោះរបស់ផលតិផលនេះ គេអាចប៉ាន់ស្មាន បានថា ពួកវាគឺជាម៉ូដែល ដែលស្ថិតនៅក្នុងស៊េរីមធ្យម ឬស៊េរីទាប ប៉ុណ្ណោះ។

Lumia 630 និង 635 អាចនឹងបង្ហាញខ្លួន ដើម្បីជំនួសដល់បណ្តាគំរូម៉ូដែល 620 និង 625។ ដោយសារ តែវាមានឈ្មោះកូដ តែមួយដូចគ្នា ដូច្នេះលទ្ធភាពច្រើនដែល Lumia 630 នឹងជាផលិតផលថ្មីស្រឡាង មួយ ក្នុងពេលដែល 635 នឹងជាម៉ូដែល ប្រើស៊ីមពីរ របស់វា។ ទាំង 630 និង 635 នឹងជាម៉ូដែលអាប់ឌេត (Update) របស់ 625។

(រូបភាពច្នៃប្រឌិត ដែលលេចចេញ នៅលើអ៊ីនធឺណេត)

តាមប្រភពពី @evleaks បានឲ្យដឹងថា Lumia 630/635 និងម៉ូដែលមួយទៀត Asha 230 កំពុងតែស្ថិត ក្នុងដំណាក់កាលផលិតចប់សព្វគ្រប់ ហើយនិងរៀបចំបង្ហាញខ្លួន។ ពួកវាអាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងពិព័រណ៌ MWC 2014 ខាងមុខឆាប់ៗនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- ស្មាតហ្វូនអេក្រង់ 2K ច្បាស់ជាងគេ លើពិភពលោក បង្ហាញខ្លួនជាផ្លូវការ (មានវីដេអូ)
- ១០ ស្មាតហ្វូនដែលត្រូវបានគេស្វែងរក ច្រើនជាងគេបំផុត នៅឆ្នាំ ២០១៣
- អីយ៉ា! សំបកការពារ iPhone 5/5S មួយនេះ អាចប្រើចិតបន្លែផ្លែឈើ គាស់គម្របដប...(មានវីដេអូ)

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Nokia Lumia 630/635 dual SIM Windows phone Smartphone Hightech