CamNews

ព័ត៌មានបច្ចេកវិទ្យា 

NOKIA បើក​ហាង​ថ្មី​មួយ​ទៀត នៅ​កណ្តាល រាជ​ធានី​ភ្នំពេញ

ភ្នំពេញៈ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយ ក្រុមហ៊ុនKTH Telecom Ltd ក្រុមហ៊ុន
ទូរស័ព្ទដៃ Nokia បានបើក ហាងលក់ ផលិតផល ថ្មីមួយ កន្លែងទៀត នៅក្នុងផ្សារទំនើប KTH
Premium Power Mall នៅទល់មុខ ស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ហាងលក់ ផលិតផលNokia មានផ្ទៃក្រឡា ប្រមាណ ៥០ ម៉ែត្រការេ និងបំពាក់ទៅដោយ គ្រឿង
សង្ហារឹម ដ៏ទំនើបខ្នាតអន្តរជាតិ សម្រាប់ដាក់ តាំងបង្ហាញ ផលិតផល Nokia និងសម្ភារៈ បន្ទាប់
បន្សំ នៃទូរស័ព្ទ (Nokia Acessories)។ លើសពីនេះ ហាងលក់ផលិតផល Nokia ដ៏ថ្មីសន្លាង ខាង
លើ ក៏មានដាក់តាំងផលិតផលពិត ជាច្រើនម៉ូដែល ទុកជូនអតិថិជន សាកល្បងប្រើប្រាស់ ថែម
ទៀតផង ដើម្បីជាជំនួយ ដល់ការសម្រេចចិត្ត ទិញផលិតផល Nokia ជាទីពេញចិត្ត យកទៅប្រើ
ប្រាស់។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំ នៅកម្ពុជា-ឡាវ បានគូសបញ្ជាក់ថា 
បច្ចុប្បន្ននេះ យើងទទួលបាន ការឆ្លើយតប ជាវិជ្ជមានជាច្រើន ចំពោះផលិតផល Nokia ត្រកូល
Asha និង Nokia ស៊ីមពីរ ពីសំណាក់អ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹង នេះ យើងមានបំណង ផ្តល់
ជូនអតិថិជន នូវបទពិសោធន៍ ដ៏មានសារៈប្រយោជន៍ដោយផ្តល់ព័ត៌មានស្តី ពីផលិតផល, បង្ហាញ
ផ្ទាល់អំពីផលិតផល, ដាក់ផលិតផលពិតប្រាកដសម្រាប់ដកពិសោធន៍ ប្រើប្រាស់ និងដោយមាន
ស្តុក Nokia ជាច្រើនម៉ូដែល ចាប់តាំងពីតម្លៃទាប រហូតដល់តម្លៃមធ្យម និងតម្លៃខ្ពស់។ ការបើក
ហាង Nokia ថ្មីនេះ គឺជាឧទាហរណ៍មួយ ដែលឆ្លុះបញ្ចាំង ឲ្យឃើញអំពីកិច្ចយកចិត្តទុកដាក់ខ្ពស់
ចំពោះអតិថិជន នៅកម្ពុជា។

លោកស្រី Siriporn Nimtiparat ដែលជា CEO នៃក្រុមហ៊ុន KTH Telcom បានលើកឡើងថា “ផ្សារ
ទំនើប KTH Premium Power Mall មានលក់ ផលិតផលអេឡិចត្រូនិក យីហោអន្តរជាតិជាច្រើន
មុខ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការ ជាដៃគូជាមួយ Nokia ដើម្បីផ្តល់
ជូននូវ បទពិសោធន៍ល្អ ជូនអតិថិជនរបស់យើង។ នាពេលបច្ចុប្បន្ននេះ អតិថិជនឲ្យតម្លៃខ្ពស់ ទាំង
ទៅលើ ចំណះដឹង ផ្នែកផលិតផល ទាំងបរិយាកាស នៅកន្លែងលក់ទំនិញ ប្រយោជន៍ ដើម្បីឲ្យពួក
គេទិញ បាននូវផលិតផល ដែលស័ក្តិសមនឹង ជីវភាពរស់នៅរបស់ខ្លួន។ ការបើកហាង Nokia ថ្មី
នេះគឺពិតជាឆ្លើយតប ទៅនឹងអ្វី ដែលអតិថិជនឲ្យតម្លៃ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nokia hightech news