ខណៈដែលស្មាតហ្វូន HTC One ប្រហែលមិនអាច ទទួលបានប្រជាប្រិយភាព ខ្លាំងក្លាដូច Apple
ឬក៏ Samsung នោះ វាហាក់បីដូចជា ត្រូវបានគេកំណត់ជា ស្មាតហ្វូនពេញនិយម បំផុតលំដាប់
ថ្នាក់លេខ ៣ នៅសហរដ្ឋអាមេរិក។
យោងតាមទីភ្នាក់ងារ ព័ត៌មាន Barron បានរាយការណ៍ថា អ្នកវិភាគប្រចាំ ក្រុមហ៊ុន R.W. Baird
លោក William Power បានរកឃើញថា ស្មាតហ្វូន HTC One ត្រូវបានគេបន្ត កត់សម្គាល់ថា ជា
ឧករណ៍លក់ដាច់ បំផុតលំដាប់ ថ្នាក់ទី៣ ស្ថិតនៅក្រោយ iPhone និង S4 ដែលលក់នៅតាម
ក្រុមហ៊ុនចែកចាយធំៗ ដូចជា AT&T, Sprint និង T-Mobile។
របាយការណ៍ ចុងក្រោយបង្អស់របស់ លោក Power បានកត់សម្គាល់ថា ស្មាតហ្វូនចុងក្រោយ
របស់ក្រុមហ៊ុន HTC ត្រូវបានគេទទួលស្គាល់ថា ជាស្មាតហ្វូន លក់ដាច់ជាងគេ ខណៈរបាយ
ការណ៍មួយ បានបង្ហាញកាលពី ដើមខែនេះ ដោយប៉ានប្រមាណថា ក្រុមហ៊ុន HTC នឹងលក់
ស្មាតហ្វូន ប្រភេទនេះ បានប្រហែលជា ១,២ លានគ្រឿងក្នុង១ខែៗ ហើយស្មាតហ្វូនអាច នឹង
មានតួលេខលក់កើនឡើង លើសនេះ នៅពេលវាបង្ហាញវត្តមាន លក់នៅក្រុមហ៊ុនចែកចាយ
Verizonក្នុងសប្តាហ៍នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល