កាលពីពេលមុនៗ យើងធ្លាប់បានឃើញមកហើយនូវរូបភាពខាងក្រៅ (រូបភាពចចាមអារាម) របស់
Samsung Galaxy S4 Active ហើយមកដល់ថ្ងៃនេះ គេហទំព័រ TheUnlockr បានបន្តបង្ហោះរូបភាព
លើក្រដាស់កាសែត នៃស្មាតហ្វូននេះ។ ក្នុងនោះ Galaxy S4 Active (ឈ្មោះកូដ SGH-I537) នឹង
ត្រូវបានចែកចាយដោយ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត AT&T, រូបភាពខាងក្រៅរបស់វា មិនសូវជា
ខុសគ្នាប៉ុន្មានឡើយ បើប្រៀបទៅនឹងរូបភាពចចាមអារាមកាលពីលើកមុន។
ស្មាតហ្វូននេះនឹងប្រើប្រាស់នូវអេក្រង់ទំហំ5" Full-HD, CPU Quad Core Snapdragon 600 1,9GHz
មានសមត្ថភាពអាចការពារការជ្រាបចូលនៃទឹក និងធូលី ដូចនឹង Sony Xperia Z ។ កាមេរ៉ាក្រោយ
មានទំហំ 8 megapixel តូចជាង 13 megapixel របស់ S4 ធម្មតា។
នៅត្រង់កន្លែងម៉ោង ក្នុងរូបភាពចចាមអារាម មានលេចចេញកាលបរិច្ឆេទ ថ្ងៃទី២១ ខែមិថុនា ដែល
លទ្ធភាពច្រើន នេះគឺជាពេលវេលានៃការបង្ហាញខ្លួននៃ Galaxy S4 Active ហើយមុននេះមួយថ្ងៃគឺ
ថ្ងៃទី ២០ ខែមិថុនា Samsung ក៏នឹងប្រារព្ធព្រឹត្តិការណ៍មួយ ពាក់ព័ន្ធនឹងបណ្តាឧបករណ៍ Galaxy
និង ATIV ដែលនឹងធ្វើឡើងនៅ London ប្រទេសអង់គ្លេស៕
ដោយ៖ សិលា
ប្រភព៖ TTE