CamNews

ថេបប្ល៊ែត 

Tablet ស្តើង​និង​ស្រាល​បំផុត​ទាំង​៦ នៅ​លើ​ពិភព​លោក

បច្ចុប្បន្ននេះគេសង្កេតឃើញថា មានប្រភេទ Tablet ជាច្រើនកំពុងតែដំណើរការលក់ ពាសពេញ
ទីផ្សារនៅទូទាំងពិភពលោក ។ Tablet គឺជាឧបករណ៍មួយប្រភេទ ដែលមានរាងធំជាង ស្មាតហ្វូន
ហើយឥឡូវនេះសម្រាប់ Tablet ដែលមានកម្រាស់ស្តើង មើលទៅពិតជា មានរាងសិចស៊ី និងងាយ
ស្រួសក្នុងការដាក់តាមខ្លួន។

ព្រមជាមួយគ្នានេះ បើតាមការអង្កេតរបស់ទីភ្នាក់ងារ ព័ត៌មានបច្ចេកវិទ្យា Cnet គេបានរកឃើញនូវ
ប្រភេទ Tablet ដែលស្តើងនិងស្រាលជាងគេបង្អស់ លើពិភពលោកចំនួន៦ប្រភេទ មានដូចខាង
ក្រោមនេះ។

១/ Sony Xperia Z ដែលមានកំរាស់ត្រឹមតែ ០,២៧អ៉ីញ មានទំងន់ ១,០៩ផោន និងមានទំហំ ១០
អ៉ីញ។

Looking Today

២/ Apple iPad Mini មានកំរាស់ ០,២៨អ៉ីញ មានទំងន់ ០,៦៨ផោន និងមានអេក្រង់ទំហំ ៧,៩អ៉ីញ។

Looking Today

៣/ Asus TF700 មានកម្រាស់ ០,៣៣អ៉ីញ មានទំងន់ ១,៣២ផោន និងមានអេក្រង់ទំហំ ១០,១អ៉ីញ។

Looking Today

៤ /Google Nexus 10 មានកម្រាស់០,៣៥អ៉ីញ មានទំងន់១,៣៣ផោន និងមានអេក្រង់ទំហំ ១០អ៉ីញ។

Looking Today

៥/ Apple iPad (fourth generation) មានកម្រាស់ ០,៣៧អ៉ីញ មានទំងន់ ១,៤៤ផោន និងមានអេក្រង់ទំហំ ៩,៧អ៉ីញ ។

Looking Today

៦/ Barnes & Noble Nook HD មានកម្រាស់ ០,៤៣អ៉ីញ មានទំងន់ ១,៦៨ផោន និងមានអេក្រង់ទំហំ៧អ៉ីញ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: thinnest tablet hightech