CamNews

ទូរស័ព្ទ 

Version concept ស្មាតហ្វូន Nokia ប្រើ Android Jelly Bean (Video inside)

Nokia នៅតែជាក្រុមហ៊ុនផលិតល្បីឈ្មោះ ជាមួយស៊េរីផលិតផលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ
Window Phone 8 រួមជាមួយសមត្ថភាពផលិត Hardware របស់ខ្លួន។ ក្រុមហ៊ុនផលិតហ្វាំងឡង់
កំពុងតែសហការគ្នាបានយ៉ាងស្អិតរមួត និងស៊ីចង្វាក់គ្នាជាមួយ Microsoft ដែលបង្កើតបានជា
ស៊េរីស្មាតហ្វូន Nokia Lumia ដែលទទួលការចាប់អារម្មណ៍យ៉ាងច្រើន រាប់លាននាក់ទូទាំងពិភព
លោក។ ប៉ុន្តែ តើវានឹងទៅជាយ៉ាងណាទៅ បើសិនជា Nokia ផលិតស៊េរីស្មាតហ្វូន ប្រើប្រព័ន្ធប្រ
តិបត្តិការ Android នោះ?

ថ្មីៗនេះ អ្នករចនាម៉ូតក្រាហ្វិក Bob Freking បានឆ្លើយតបទៅនឹងសំនួរខាងលើ ដោយបង្ហាញ
នូវផលិតផលមួយ មានឈ្មោះថា Nokia Paragon។ វាគឺជាស្មាតហ្វូន Nokia មួយដែលប្រើប្រ-
ព័ន្ធប្រតិបត្តិការ Android ជាមួយ Interface Nokia។ ស្មាតហ្វូននេះ មានរូបសណ្ឋាន Hardware
រួមជាមួយ Features ដែលមនុស្សជាច្រើនស្រមៃចង់បាន ដូចជា ថ្មប្រើបាន ៣ថ្ងៃ Chip Quad
Core, កាមេរ៉ា ថតរូបបានច្បាស់ល្អ ដូចបណ្តាស៊េរីស្មាតហ្វូន Lumia បច្ចុប្បន្ន ជាដើម។

Nokia Paragon Version Concept របស់ អ្នករចនាម៉ូតក្រាហ្វិក Bob Freking

Concept ស្មាតហ្វូននេះ បំពាក់នូវអេក្រង់ AMOLED ទំហំ 4,5 inch ជាមួយបច្ចេកវិទ្យា PureMotion
HD+ កំរិតពន្លឺ fullHD។ ក្រៅពីនេះ Nokia Paragon បំពាក់នូវ Chip Quad Core Snapdragon 800
ជាមួយល្បឿន 1,8GHz, GPU Adreno 330, RAM 2 GB និងកាមេរ៉ា PureView 21 MP ជាមួយ
សមត្ថភាព Zoom , ការពារភាពរំញ័រ រួមជាមួយគុណភាពរូបភាពដ៏ល្អអស្ចារ្យ ក្នុងលក្ខខណ្ឌខ្វះ
ពន្លឺ។ វាមានកាមេរ៉ាមុខទំហំ 1,3 MP ជាមួយសមត្ថភាពថតវីដេអូ 720p សំរាប់ Video Call។ អ្វី
ដែលចម្លែកនៅទីនេះគឺ Nokia Paragon មិនបានប្រើប្រព័ន្ធប្រតិបត្តិការ Window Phone ទេ វា
បែរជាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 ទៅវិញ។

តើ Nokia ប្រើ Android ស្អាតប្លែកភ្នែកយ៉ាងណានោះ តោះ ! ចុចទស្សនាវីដេអូ Nokia Paragon
Version Concept ខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ៖ សិលា
ប្រភព៖ K14


Tags: concept Nokia smartphone Android Jelly Bean hightech