នៅក្នុងឱកាសប្រកាសរបាយការណ៍លទ្ធផលជំនួញ កាលពីពេលកន្លងទៅថ្មីៗនេះ លោក Kenichiro Yoshida, CFO របស់ក្រុមហ៊ុន Sony បានបង្ហើបឲ្យដឹងថា "កាមេរ៉ាភ្លោះរបស់យើងខ្ញុំ នឹងត្រូវបាន លេចចេញវត្តមាននៅលើទីផ្សារ ដោយបណ្តាក្រុមហ៊ុនស្មាតហ្វូនធំៗជាច្រើន។ មិនទាន់មានពេល វេលាជាក់ស្តែងណាមួយ បានប្រកាសឲ្យឲ្យដឹង ស្តីពីការបង្ហាញវត្តមានរបស់បណ្តាផលិតផលទាំង នោះនៅឡើយទេ ជាក់ស្តែងលោក Yoshida គ្រាន់តែនិយាយថា៖ លោកជឿថា ស្មាតហ្វូនរួមជាមួយ នឹងកាមេរ៉ាភ្លោះ នឹងបង្ហាញវត្តមាននៅឆ្នាំ ២០១៧ ខាងមុខនេះ (ប៉ុន្តែអ្នកណាទៅអាចស្មានដឹងថា នៅក្នុងឆ្នាំនេះ កាមេរ៉ាភ្លោះ របស់ Sony អាចនឹងមានបំពាក់នៅលើស្មាតហ្វូនណាមួយនោះ)?
(រូបភាពតំណាង)
ព័ត៌មានខាងលើនេះ ពិតជាជួនពេលគ្នាណាស់ នៅពេលដែល iPhone 7 កំពុងតែមានព័ត៌មានចចាម អារ៉ាមថា នឹងប្រើប្រាស់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ហើយក្រុមហ៊ុន Sony ក៏ជាអ្នកផ្គត់ផ្គង់ Sensor កាមេរ៉ាដល់ Apple តាំងពីយូរមកហើយដែរ។ ដូច្នេះ iPhone 7 អាចនឹងត្រូវបានបំពាក់នូវ កាមេរ៉ាក្រោយចំនួនពីរ ក៏អាចទៅរួចបានដែរ។
ខាងលើនេះ គ្រាន់តែជាការរំពឹងទុកមុនតែប៉ុណ្ណោះ ការពិតត្រឹមត្រូវយ៉ាងណានោះ មានតែរង់ចាំ តាមដានទាំងអស់គ្នា នៅពេល iPhone 7 ប្រកាសបង្ហាញខ្លួនជាផ្លូវការ៕
- អានអត្ថបទ៖ ផ្លូវការហើយ! LG G5 ក៏នឹងត្រូវបានធ្វើការ បង្ហាញណែនាំ នៅថ្ងៃទី២១ ខែកុម្ភៈ ដូច Galaxy S7 ដែរ
- អានអត្ថបទ៖ Apple នឹងប្រារព្ធធ្វើព្រឹត្តិការណ៍ បង្ហាញណែនាំ iPad Air 3, iPhone 5se នៅថ្ងៃទី១៥ ខែមីនា?
ប្រែសម្រួល៖ មង្គល
ប្រភព៖ Xperiablog, Tinhte