CamNews

ទូរស័ព្ទ 

Galaxy S6 បង្ហាញ​ខ្លួន លើ​អ៊ីន​ធឺរ​ណែត ៖ ជា​ស្មាត​ហ្វូន​លោហ​ធាតុ​បន្ទាប់​របស់ Samsung?

បន្ទាប់​ពី​ការ​បង្ហាញ​វត្តមាន​របស់ Galaxy Note 4 មក​ដល់​ពេល​នេះ គេ​ឃើញ​មាន​បណ្ដា​រូប​ភាព​​
មួយ​ចំនួន នៃ​ស្មាត​ហ្វូន Galaxy S6 របស់ Samsung ​លេច​ចេញ​ជា​រូប​រាង ដោយ​ថ្វី​ដៃ​របស់​អ្នក​
ឯក​ទេស ​ផ្នែក​រចនា​ម៉ូដែល​ទូរ​ស័ព្ទ។

ការ​បង្ហាញ​ខ្លួន​របស់ Galaxy Note 4 កាន់​តែ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ស្រមៃ​ដល់​ស្មាត​ហ្វូន​បន្ទាប់​
របស់​ក្រុម​ហ៊ុន Samsung ដែល​ស្ថិត​ក្នុង​ស្រឡាយ Galaxy S ។ ប្រការ​នេះ គឺ​ជា​រឿង​ងាយ​យល់
ព្រោះ​ថា ក្រៅ​ពី Galaxy Note ស្មាត​ហ្វូន ត្រកូល Galaxy S ក៏​ជា​ផលិត​ផល​សំខាន់​បំផុត​របស់
ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​។ យ៉ាង​នេះ​ក៏​ដោយ ថ្វី​បើ​មាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​ទៅលើ
Galaxy S6  ប៉ុន្ដែ មក​ដល់​ថ្ងៃ​នេះ  ព័ត៌មាន​ស្ដី​អំពី​គ្រឿង​ម៉ាស៊ីន​របស់  Galaxy S6 មិន​ទាន់​មាន
​ប្រភព​ណា​មួយ​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​។

ថ្មី​ៗ​នេះ បណ្ដា​រូប​ថត​ដំបូង​​របស់​ស្មាត​ហ្វូន​​ Galaxy S ជំនាន់​ទី ៦ ត្រូវ​បាន​​បង្ហោះ​​នៅ​លើ​ប្រព័ន្ធ​
អ៊ី​ធឺរ​ណែត ហើយ​រូប​ភាព​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយការ​ស្រមៃ​របស់​​អ្នក​រចនា​ Hasan
Kaymak ។ ក្នុង​កំណែ  concept របស់​អ្នក​រចនា​  Hasan Kaymak គេ​ឃើញ​ថា Galaxy S6 មាន​
អេ​ក្រង់  ដែល​មាន​គែម​យ៉ាង​ស្ដើង​ ទន្ទឹម​នឹង​នេះ  concept Galaxy S6 ក៏​មាន​លក្ខណៈ  ហាក់បី
​​ទទួល​ឥទ្ធិ​ពល​ពី​ម៉ូដែល concept របស់ iPhone 6។

​រចនា​បទ​នៃ ប៊ូតុង​ Home នៅ​លើ​ concept Galaxy S6 របស់​ ​Hasan Kaymak ក៏​ត្រូវ​បាន​បង្រួម
​មក​នៅ​តូច​បំផុត​។ ជាង​នេះ គេ​ជឿ​ថា Galaxy S6 នៅ​ក្នុង​ក្ដី​ស្រមៃ​របស់ Hasan Kaymak គឺ​ជា
​ស្មាត​ហ្វូន​ ដែល​ផលិត​​ឡើង​អំពី​លោហ​ធាតុ​។​  ប្រការ​នេះ  អាច​នឹង​ក្លាយ​ជា​​ការ​ពិត​  នៅ​ពេល​
Samsung បាន​បញ្ចេញ​ស្មាត​ហ្វូន​ដែល​ដែល​ធ្វើ​អំពី​លោហ​ធាតុ​​ ជា​បន្ត​បន្ទាប់​ ក្នុងរយៈ​ពេល​​ប៉ុន្មាន​
ខែ​ចុង​ក្រោយ​​នេះ​។

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ Concept-phone/Youtube


Tags: Samsung Samsung Galaxy S6 concept