CamNews

ទូរស័ព្ទ 

Samsung ចាប់ផ្តើមបិទសេវា (Network) Galaxy Note 7 នៅប្រទេសអូស្រ្តាលី

Galaxy Note 7 ត្រូវបាន Samsung លុបបំបាត់ចោលកាលពីខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីការប្រមូល​ចូល​វិញចំនួនពីរលើក ដោយមូលហេតុមកពីបញ្ហាផ្ទុះឆេះ នៅតាមប្រទេសមួយចំនួននៅលើពិភព​លោក។​​ ប៉ុន្តែមកដល់ពេលនេះ មូលហេតុផ្លូវការ ធ្វើឲ្យផ្ទុះឆេះមកពីអ្វីនោះ នៅមិនទាន់ត្រូវបានក្រុម​ហ៊ុនធ្វើការប្រកាស ឲ្យដឹងនៅឡើយទេ។


តាមប្រភពព័ត៌មានពី Android Authority បានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ចាប់ផ្តើម ធ្វើការ​ ជាមួយបណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត នៅប្រទេសអូស្រ្តាលី ដើម្បីធ្វើការបិទសេវា Network របស់ Galaxy Note 7 ទាំងអស់ដែលកំពុងបានប្រើប្រាស់នៅក្នុងប្រទេសនេះ។ នេះគឺជា វិធានការខ្លាំងមួយ របស់ Samsung ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ Note 7 ចូលរួមកម្មវិធីប្រគល់ ស្មាតហ្វូនមកក្រុមហ៊ុន ហើយ​ទទួលយកប្រាក់វិញ។  

គួរបញ្ជាក់ឲ្យដឹងបន្ថែមថា Galaxy Note 7 នៅប្រទេសអូស្រ្តាលី នឹងមិនអាចប្រើប្រាស់បណ្តាសេវា កម្ម Network ដែលបានផ្គត់ផ្គង់នៅប្រទេសនេះ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ខាងមុខនេះ ហើយអ្នកប្រើ ប្រាស់ Note 7 ក៏នឹងត្រូវបានក្រុមហ៊ុនផ្តល់ដំណឹងឲ្យដឹង ស្តីពីបញ្ហានេះដែរ៕

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Authority, vreview


Tags: Samsung Galaxy Note 7 Smartphone Hightech