CamNews

ទូរស័ព្ទ 

ស្មាតហ្វូនក្នុងពេលអនាគតរបស់ Samsung អាចនឹងបត់ជាពីរបាន

ប័ណ្ណប៉ាតង់ថ្មីមួយរបស់ Samsung បានបង្ហាញឲ្យយើងឃើញ ពីគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន Samsung ក្នុងការដែលនឹងពាំនាំនូវបច្ចេកវិទ្យាអេក្រង់ ដែលអាចធ្វើការបត់បាន មកបំពាក់នៅលើស្មាតហ្វូន។​តាមបណ្តារូបភាពដែលបានមកពី ប័ណ្ណប៉ាតង់ បានឲ្យដឹងថា ស្មាតហ្វូនរបស់ Samsung អាចធ្វើការបត់​ជាពីរ និងពន្លារមកត្រង់វិញបាន។ ​



ដោយសារតែអេក្រង់អាចធ្វើការបត់បែនបាន ដូច្នេះហើយទើបវាអាចធ្វើការបត់ជាពីរដូចទៅនឹងរូប។ ប័ណ្ណប៉ាតង់ក៏បានបង្ហាញឲ្យដឹងទៅដល់ អេក្រង់ទីពីរ ដែលវាអាចជាអេក្រង់ នឹងត្រូវបានប្រើប្រាស់នៅ​ពេលដែលស្មាតហ្វូន បានបត់បង្រួមជាពីរ។

មុនពេលដែលប័ណ្ណប៉ាតង់នេះបង្ហាញខ្លួន វាក៏ធ្លាប់មានព័ត៌មានចចាមអារ៉ាមដែលថា Samsung នឹង​ធ្វើការ​ផលិតស្មាតហ្វូន និងថេប្ល៊ែតបំពាក់អេក្រង់ OLED អាចបត់បែនបាន។ នៅមិនទាន់ច្បាស់ថា គំនិតច្នៃប្រឌិតជាក់ស្តែងរបស់ Samsung នឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែបើតាមរូបភាពទាំងនេះ ការដែលបត់អេក្រង់ជាពីរដូច្នេះ វាគ្រាន់តែដើម្បីឲ្យស្មាតហ្វូនមានទំហំតូច ស្រួលទុកដាក់តែប៉ុណ្ណោះ៕

- Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?
- Samsung បានទិញពាណិជ្ជកម្មនៅលើ សារព័ត៌មានធំៗបំផុត នៅអាមេរិច ដើម្បីធ្វើការសុំទោស ស្តីពី Galaxy Note 7

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Android Police, Tinhte


Tags: Samsung Smartphone Hightech