CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញស្មាតហ្វូន Motorola មានរូបសណ្ឋាន Hardware "ខ្លាំង" តំលៃ ២៥០ ដុល្លារ

គំរូស្មាតហ្វូន ដែលនឹងជិតបង្ហាញខ្លួនរបស់ Motorola នឹងមានតំលៃលក់ 250 USD នៅលើបណ្តា
ទីផ្សារអន្តរជាតិ។ ជាងនេះទៅទៀត កំរិតតំលៃដ៏ "សមរម្យ" នេះ គឺពិតជាមិនចាំបាច់ត្រូវការ ការ
បញ្ចុះតំលៃ របស់បណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត នោះឡើយ។

Moto X (ផលិតនៅអាមេរិច) នឹងក្លាយជាផលិតផលគន្លឹះសំខាន់របស់ Motorola នៅអាមេរិចខាង
ជើង កន្លែងដែលស្មាតហ្វូននេះ នឹងប្រកួតប្រជែងជាមួយ
iPhone។ នៅអឺរ៉ុប និងបណ្តាទីផ្សារផ្សេង
ទៀត, Motorola នឹងមានគំរូទូរស័ព្ទ ដែលយកគំរូតាមទូរស័ព្ទ Nexus (តំលៃថោក រូបសណ្ឋានខ្ពស់)
នេះបើតាមប្រភពរបស់កាសែត ADSLZone។

ជាកស្តែងជាងនេះ ក្នុងកំរិតតំលៃ 250 USD គំរូទូរស័ព្ទថ្មីរបស់ Motorola នឹង "ខ្លាំង មិនដែលបាន
ជួប": CPU Quad Core, 2GB RAM, អេក្រង់ 4,5 inch HD និង camera 8MP។ ជាមួយរូបសណ្ឋាន
និងកំរិតតំលៃនេះ តម្រូវការសំរាប់ផលិតផលនេះ នឹងមានបរិមាណច្រើន។ Googleមានបទពិសោធ
របស់ខ្លួន និងសំរេចចិត្ត នឹងខិតខំទាក់ទាញការចាប់អារម្មណ៍ បរិមាណដ៏ច្រើនមួយ ពីអតិជន នៅ
ក្នុងរដូវវិស្សមកាល ដ៏រវល់របស់ខ្លួន។

គួរបញ្ចាក់ផងដែរថា ជិតពីរឆ្នាំមកហើយដែល Google ទិញក្រុមហ៊ុន Motorola ហើយ Googleកំពុង
តែខិតខំយ៉ាងខ្លាំង កសាងក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ ឲ្យប្រសើរឡើងវិញ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Coming smartphone Motorola price 250 $ hightech