CamNews

សុខភាព 

វិធីព្យាបាល សក់ជ្រុះឱ្យដុះលូតលាស់សារជាថ្មី ដោយធម្មជាតិ

សក់ជ្រុះគឺជារឿងមួយ ដែលមនុស្សគ្រប់រូប តែងតែព្រួយបារម្ភ ជារៀងរាល់ថ្ងៃ។ សក់ជ្រុះ ធ្វើ
ឱ្យមនុស្សបាត់បង់  ភាពស្រស់ស្អាត ស្រស់សង្ហា និង បាត់បង់នូវភាពជឿជាក់។ អ្នកខ្លះទៀត
មានអារម្មណ៍ខ្មាស់អៀន នៅពេលចេញទៅកន្លែងធ្វើការ។ តើអ្នកមានបញ្ហាសក់ជ្រុះមែនដែរ
ឬទេ? ខាងក្រោមនេះ  គឺជាវិធីដ៏ងាយបំផុត  សំរាប់ព្យាបាលស្រក់ជ្រុះ  និង បណ្តុះសក់ឱ្យដុះ
លូតលាស់ឡើងវិញ ដោយធម្មជាតិ។

គ្រឿងផ្សំ៖
-
ស្រា Hennessy ១ស្លាបព្រាបាយ
-ខ្លឹមបារាំង ១ (តូចល្មម)
-ទឹកក្រូចឆ្មារ ១ព្រាកាហ្វេ
-ទឹកឃ្មុំមួយស្លាបព្រាបាយ

វិធីធ្វើ៖ យកខ្លឹមបារំាង បកសំបក រួចលាងទឹកឱ្យស្អាត បន្ទាប់មក ប៉ុក ឬកិនខ្លឹមបារាំងឱ្យម៉ដ្ឋ
លាបជាមួយ Hennessy ១ស្លាបព្រាបាយទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាកា
ហ្វេ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកក្បាលម៉ាស្សាថ្មមៗ រួចហើយត្រូវយកថង់ផ្លាស់
ស្ទីក ក្របពីលើក្បាល ទុករយៈពេល ២០ ទៅ ២៥នាទី កក់សក់ លាងសំអាតនឹងសាប៊ូចេញ
ជាការស្រេច។

ដូង៖ គឺជារុក្ឋជាតិម្យ៉ាង  សម្បូរដោយសារធាតុចិញ្ចឹមជាច្រើន  ដែលមានតួនាទីក្នុងការជួយ
បណ្តុះ និង  ការពារសក់ជ្រុះ បានយ៉ាងមានប្រសិទ្ធិភាព។ ប្រេងដូងមានផ្ទុកទៅដោយប្រូតេ
អ៊ីន សារធាតុរ៉ែ ប៉ូតាស្យូម និងជាតិដែក។ ប្រើប្រាស់ឱ្យបានទៀងទាត់  អាចជួយកាត់បន្ថយ
សក់ខូចបែកចុង ធ្វើឱ្យសរសៃសក់រឹងមាំ ពីគល់សក់រហូតដល់ចុងសក់ ដោយយកប្រេងដូង
មកម៉ាស្សាថ្មមៗ នៅលើស្បែកក្បាល ឱ្យសព្វ បន្ទាប់មកលាងសំអាតទឹកចេញ។

ស៊ុតមាន់៖ ស៊ុតមាន់គឺជាប្រភេទអាហារ  សម្បូរដោយាសារធាតុប្រូតេអ៊ីន  ដែលមានសារៈ
សំខាន់បំផុត ចំពោះការព្យាបាលសក់ស្ងួត និង សក់ជ្រុះ គ្មានសំណើម។ ដំបូង យកស៊ុត ១
ឬ ២គ្រាប់ទៅតាមប្រភេទសក់ វែង ឬ ខ្លី បន្ទាប់មក វាយបំបែកវា កូរចូលគ្នាឱ្យសព្វ រួចយក
មកលាបលើសក់ និង ស្បែកក្បាល ដោយប្រើក្រយៅម្រាមដៃ ម៉ាស្សា ថ្នមៗ តិចៗ ឱ្យសព្វ
ក្បាលរបស់អ្នក  ទុករយៈពេល  ៥នាទី ទៅ ១០នាទី រួចលាងសំអាត ដោយទឹកក្តៅឧណៗ
ជាមួយនឹងសាប៊ូ។ ធ្វើបែបនេះ  ឱ្យបាន បី ទៅបួនដង  ក្នុងមួយសប្តាហ៍  អ្នកទទួលបាននូវ
សក់ក្រាស់ ទន់និង មានសំណើម៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បីយ៉ាង ធ្វើឱ្យដៃគូ មានភាពស្កប់ស្កល់ នៅលើគ្រែ
-៤យ៉ាង ជួយឱ្យអ្នកទទួលទានដំណេកលក់ស្កប់ស្កល់ ឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-វិធីព្យាបាល សក់ជ្រុះ និង បណ្តុះសក់ឱ្យដុះលូតលាស់ បានក្រាស់ ដោយធម្មជាតិ
-ប្រភេទផ្លែឈើ ធ្វើឱ្យសម្រើបកាមតណ្ហាខ្លាំងក្លា និង ជួយឱ្យសុខភាពបន្តពូជបុរសរឹងមាំ

ដោយ៖ វណ្ណៈ
ប្រភព៖ huffingtonpos


Tags: Lifestyle Health Ways To Prevent Hair Loss