CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone គំរូសាកល្បង (Test) ឆ្នាំ 2005 មានកម្រាស់ដល់ទៅ 5 cm

Arstechnica ទើបតែធ្វើការបង្ហោះរូបភាពជាក់ស្តែងមួយចំនួន នៃគំរូ iPhone ប្រើសំរាប់សាកល្បង
ក្នុងការពិសោធន៍ ដែលបានផលិតតាំងពីដើមឆ្នាំ 2005 ដែលទទួលបានពីបុគ្គិលចាស់លាក់ឈ្មោះ
ម្នាក់របស់ Apple ផ្ញើមកឲ្យ។

បណ្តាគំរួ prototype ដំបូងរបស់ iPhone មានរន្ធ Connector ច្រើន បើប្រៀបនឹងឧបករណ៍ Mobile
ផ្សេងទៀត តាំងពី USB, Ethernet ដល់ Serial។ បើតាមប្រភពបានឲ្យដឹងថា ការដែល Apple ប្រើ
Connector ច្រើនលើផលិតផលសាកល្បងដូច្នេះ គឺដើម្បីជួយឲ្យដំណើរការរៀបចំជាមួយឧបករណ៍
មានភាពសាមញ្ញជាង។ "ពេលនោះ គ្មានអ្នកណាបានដឹងថា ផលិតផលចុងក្រោយនឹងមានរូបរាង
យ៉ាងណាទេ", អ្នកដែលផ្ញើរូបភាពបញ្ជាក់បន្ថែម។

គំរូ iPhone សំរាប់ធ្វើពិសោធ ដំបូងគេ មានខ្នាតប្រវែងដល់ទៅ 5 x 7 inch (ប្រហែលនឹង 12,7 x
17,78 cm) និងមានកម្រាស់ដល់ទៅ 2 inch (ប្រហែល 5,08 cm)។

គំរូ chip ARM ដែលប្រើនៅលើ iPhone សាកល្បងនេះ គឺជាម៉ូដែល Samsung S3C2410 ល្បឿន
ពី 200 ដល់ 233 MHz (ARM9)។ នេះគឺជា Version ចាស់ និងយឺតជាង បើប្រៀបជាមួយគំរូ chip
ប្រើលើ iPhone Version ដំបូងដែលមានល្បឿនចាប់ពី 412 ដល់ 620 MHz (ARM11)។ Andrew
Cunningham, អ្នកសារព័ត៌មានរបស់ Arstechnica បានបន្ថែមថា ការជ្រើសរើស chip អាចឲ្យដឹង
ថា Apple បានកំនត់យក chip ARM ដែល Samsung ជាអ្នកផលិត តាំងពីថ្ងៃដំបូងក្នុងការផលិត
iPhone មកម្ល៉េះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Test iPhone in 2005 5 cm thick smartphone hightech