CamNews

ព័ត៌មានបច្ចេកវិទ្យា 

Moto 360 Sport នឹងដាក់លក់នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ដោយមានបន្ថែម GPS តម្លៃមិនផ្លាស់ប្តូរ

Motorola ទើបតែប្រកាសឲ្យដឹងថា​ ម៉ូដែល Sport នៃ SmartWatch Moto 360 នឹងត្រូវបានដាក់លក់នៅ សហរដ្ឋអាមេរិច នៅថ្ងៃទី០៧ ខែមករា ឆ្នាំក្រោយ ជាមួយនឹងតម្លៃលក់មិនប្រែប្រួលនោះទេ ពោលគឺ ២៩៩ ដុល្លារ។ សម្រាប់នៅទីផ្សារអឺរ៉ុប (ប្រទេសអង់គ្លេស និងបារាំង) វិញ នឹងដាក់លក់ឆាប់ជាងនេះ គឺនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥។

អានអត្ថបទ៖ iPhone 6C សំបកធ្វើពីលោហធាតុ តម្លៃខ្ទង់ចាប់ពី ៤០០ដុល្លារ អាចបង្ហាញខ្លួននៅខែកុម្ភះ ឆ្នាំ២០១៦

Moto 360 Sport មានការផ្លាស់ប្តូរមួយចំនួន បើប្រៀបធៀបទៅនឹង Moto 360 ស្តង់ដារដើម រួមមាន បន្ថែម នូវបច្ចេកវិទ្យា GPS, សេនសឺរ (Sensor) វាស់ចង្វាក់បេះដូងល្អជាងមុន, មានតែខ្នាតវិមាត្រ 42mm, ខ្សែ កៅស៊ូ និងពន្លឺអេក្រង់មើលក្រោមពន្លឺថ្ងៃច្បាស់ល្អជាងមុន។


Moto 360 Sport នឹងចេញលក់មានតែបីពណ៌ ប៉ុណ្ណោះគឺ ពណ៌ស ខ្មៅ និងទឹក្រូច។​ វាមិនមានច្រើនពណ៌ ឲ្យជ្រើសរើសផ្លាស់ប្តូរពណ៌ ដូចម៉ូដែល Moto 360 ធម្មតានោះទេ៕

- អានអត្ថបទ៖ Samsung ជិតធ្វើការបង្ហាញ ស្មាតហ្វូនអេក្រង់ពីរ អាចមូលដូចក្រដាសហើយ?
- អានអត្ថបទ៖ ស្មាតហ្វូនប្រើ Windows 10 Mobile មួយ របស់ជប៉ុន អាចផ្លាស់ប្តូរផ្ទៃខាងក្រោយ បានដល់ ៦៤ ស្ទីល

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ The Verge, Tinhte


Tags: Moto Sport 360 SmartWatch Hightech