CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ត្រូវបង់ប្រាក់ 368 លាន USD ព្រោះរំលោភប័ណ្ណប៉ាតង់

Apple ទើបតែត្រូវកាត់ទោសឲ្យសងប្រាក់ចំនួន 368 លាន USD ដោយសារតែបាន
រំលោភ
ប័ណ្ណប៉ាតង់ក្នុងការប្រើប្រាស់ FaceTime ជា Application មួយដែលអនុញ្ញាត
ឲ្យធ្វើការហៅ
Video Call តាមរយះទូរស័ព្ទដៃ។

ដើមបណ្តឹងដែល Apple ត្រូវសងជម្ងឺចិត្តនោះគឺ ក្រុមហ៊ុន Software សុវត្ថិភាព VirnetX។ តាម
ការសំរេចចុងក្រោយរបស់តុលាការនៅរដ្ឋ Texas, Apple បានរំលោភប័ណ្ណប៉ាតង់ 4យ៉ាងរបស់
VirnetX ហើយត្រូវបង់ប្រាក់ដើម្បីបានអនុញ្ញាតឲ្យប្រើប្រាស់បច្ចេកវិទ្យា FaceTime របស់ VirnetX។

FaceTime របស់ Apple ដែលអនុញ្ញាតឲ្យធ្វើការ Video Call រំលោភប័ណ្ណប៉ាតង់របស់ VirnetX

ការដែលឈ្នះក្នុងការប្តឹងលើកនេះ VirnetX បានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំងជាមួយនឹងការ
សំរេចរបស់តុលាការ និងកំណត់បានភាពសំខាន់ក្នុងការវិនិយោគ ក្នុងការបង្កើតប័ណ្ណប៉ាតង់របស់
ខ្លួន, លោក Kendall Larsen នាយកប្រតិបត្តិ និងជាប្រធាន VirnetX បានឲ្យដឹង៕

ដោយ៖ សិលា
ប្រភព៖ zng


Tags: Apple,  lost $ 368 million,  violating patents,  facetime,  VirnetX,  hightech news