បណ្តាអ្នករចនាម៉ូត បានគូសចេញនូវរូបរាងគំរូទូរស័ព្ទមួយ ដែលបានមកពីការច្នៃប្រឌិតរបស់ខ្លួន បើសិនជាក្រុមហ៊ុន Apple ធ្វើការផលិតនូវទូរស័ព្ទមូលដ្ឋាន ជាមួយប៊ូតុងចុចប្រភេទ T9 ។
តើមានពេលណា ដែលអ្នកធ្លាប់ចោទជាសំណួរថា៖ “បើសិនជា Apple ធ្វើការផលិតទូរស័ព្ទមូលដ្ឋាន មួយ តើវានឹងមានរូបរាងយ៉ាងដូចម្តេចទៅ” ដែរឬទេ? បើសិនជាធ្លាប់មាន ពេលនេះក្រុមអ្នករចនាម៉ូត Curved Labs បានធ្វើការដាក់ចេញនូវផែនការមួយ សម្រាប់ការងឿងឆ្ងល់ខាងលើ ជាមួយនឹងគំរូ Concept ទូរស័ព្ទប្រើប៊ូតុងចុច T9 ដែលមានឈ្មោះថា “iDot”។
Apple iDot ត្រូវបានក្រុមអ្នករចនាម៉ូតយកលំនាំពី iPhone 6 និងឧបករណ៍បញ្ជា Apple TV។ ទូរស័ព្ទ នេះមានកម្រាស់ស្តើងតែ 6,3 mm ជាមួយនឹងផ្ទៃខាងមុខ ពាក់កណ្តាលជាផ្ទៃអេក្រង់ និងពាក់ កណ្តាល ទៀតជាប៊ូតុងចុច ដែលស្ថិតនៅផ្នែកខាងក្រោម។
បើប្រៀបធៀបជាមួយនឹង iPhone 6 គំរូ Concept ទូរស័ព្ទមូលដ្ឋានរបស់ Apple នេះ មានរូបរាងតូច ជាមួយនឹងទទឹងមានប្រវែងតែពាក់កណ្តាល iPhone 6 ប៉ុណ្ណោះ។ ទូរស័ព្ទនេះរួមមានបណ្តាប៊ូតុងចុចពី លេខ ០ ដល់លេខ ៩ និងប៊ូតុង (*, #) ចំណែកការងារបញ្ជា និងបណ្តា Feature ផ្សេងៗទៀត ត្រូវបាន អនុវត្តតាមរយះអេក្រង់ Touch។
ទូរស័ព្ទមូលដ្ឋានម៉ូដែល Concept របស់ Apple មានប៊ូតុងចុចតម្លើង បន្ថយសម្លេង ដូចទៅនឹង iPhone 6 ដែរ ប៉ុន្តែវាបំពាក់នៅគែមខាងស្តាំ រួមជាមួយនឹងរន្ធដាក់ស៊ីមកាត។
iDot ដាក់នៅក្បែរ Punkt MP-01 ដែលជាម៉ូដែលទូរស័ព្ទមូលដ្ឋានមកពីប្រទេសស្វីស។ ដោយសារតែវា មានអេក្រង់តូច និងបណ្តា Feature មូលដ្ឋាន ដូច្នេះទូរស័ព្ទ iDot អាចប្រើប្រាស់បានពេញសប្តាហ៍។
ទូរស័ព្ទមានការរចនាម៉ូត មិនអាចដោះថ្មបាន ដែលផ្ទៃខាងក្រោយមានឡូហ្គោ Apple។
ក្រៅពីម៉ូដែលពណ៌ខ្មៅ និងស iDot ក៏ត្រូវបានគេ Concept ចេញមកមានពណ៌ទឹកមាស និងពណ៌មាស ផ្កាឈូក ផងដែរ៕
- អានអត្ថបទ៖ Samsung ទទួលបាន ៧,៤៧ ពាន់លានដុល្លារពី Apple ដើម្បីវិនិយោគផលិត iPhone 7
- អានអត្ថបទ៖ Xiaomi Redmi Note 3 មានបន្ថែមមួយម៉ូដែលទៀតប្រើ chip Snapdragon 650 6 Core តម្លៃតែ ១៥២ ដុល្លារ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Youtube, VE