នៅក្នុង clip ពាណិជ្ជកម្មថ្មី, Asus គ្រាន់តែបង្ហាញឲ្យអតិថិជនបានឃើញតែមួយផ្នែក នៃការ
រចនាម៉ូតរបស់ tablet Transformer ថ្មីជាមួយនឹងសំបកធ្វើពីអាលុយមីញ៉ូម។ វាមានកម្រាស់
តែ 3 mm ជាមួយនឹងការរចនាម៉ូតមាន Keyboard ដាច់ មកជាមួយ។ ទន្ទឹមនឹងនោះ Asus
នៅមានបំពាក់ទាំងប៊ិច stylus សំរាប់ម៉ូដែលនេះផងដែរ។ ផ្នែកចុងក្រោយវីដេអូ ក្រុមហ៊ុន
ក៏បានបង្ហាញនូវឃ្លាមួយសរសេរថា "We Transform" ដែលមានន័យថា ផលិតផលថ្មីជិតដាក់
បង្ហាញខ្លួននេះ នឹងមានឈ្មោះ Transformer មកជាមួយផងដែរ។
បើទោះជាក្រុមហ៊ុនមិនបាននិយាយពីរូបសណ្ឋាន Hardware របស់ Tablet ថ្មីនេះ ប៉ុន្តែតាម
ប្រភពចចាមអារាមមួយចំនួន វានឹងជា tablet Android ប្រើ chip Intel។ តាមប្រភពពី Phone
Arena, ម៉ូដែលនេះនឹងមានឈ្មោះកូដ ME302C។ វានឹងប្រើប្រាស់ CPU Atom Z2560 ល្បឿន
1,6 GHz, Android 4.2.2 និងប្រើប្រាស់អេក្រង់កំរិតពន្លឺ 1.920 x 1.200 pixel។
តាមការសន្និដ្ឋាន Asus នឹងបង្ហាញណែនាំផលិតផលថ្មី នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៣ នេះ
នៅឯព្រឹត្តិការណ៍ Computex ២០១៣ ឯ Taipei (Taiwan)។
ទស្សនាវីដេអូ ពាណិជ្ជកម្ម tablet Transformer ថ្មីរបស់ Asus ដូចខាងក្រោម៖
ដោយ៖ សិលា
ប្រភព៖ VE