CamNews

ទូរស័ព្ទ 

បះសក់ជាមួយនឹង ស្មាតហ្វូនអេក្រង់ 7 inch រួមជាមួយនឹង Chip 8 core

Coolpad (ចិន) ទើបតែបានបង្ហាញណែនាំ នូវស្មាតហ្វូនឈ្មោះ Halo នៅក្នុងព្រឹត្តិការណ៍ CES 2014 ។ នេះគឺជាស្មាតហ្វូនដំបូងគេ នៅលើពិភពលោក ដែលប្រើប្រាស់ Chip 8 Core ពិត ប្រាកដ និងមានអេក្រង់ទំហំ 7 inch ជាមួយនឹងកំរិតរីសូលុយហ្សិន 1920 x 1200 pixel។

Coolpad Halo បំពាក់នូវអេក្រង់ IPS Touch Screen 7 inch, កំរិតរីសូលុយហ្សិន 1920 x 1200 pixel, បំពាក់នូវ CPU 8 Core MediaTek MT6592 ល្បឿន 1.7 GHz រួមជាមួយក្រាហ្វិក GPU Mali 450 MP4។ ឧបករណ៍នេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean មានកាមេរ៉ា ក្រោយទំហំ 13 MP និងកាមេរ៉ាមុខ 5 MP។

ព័ត៌មាន Hardware នៅសល់ ក៏ខ្លាំងគួរសមដែរ ដូចជា RAM 2 GB, មេម៉ូរីក្នុង 8 GB (អាចបន្ថែម មេម៉ូរីក្រៅតាមរយះការ microSD)។ Coolpad Halo អាចប្រើបានស៊ីមពីរ មានតំណភ្ជាប់ NFC, HDMI និងមានថ្ម 4000 mAh។

លក្ខណៈសម្បត្តិជាក់ស្តែងរបស់ Coolpad Halo:

- អេក្រង់ IPS 7 inch, បច្ចេកវិទ្យា OGS, កំរិតរីសូលុយហ្សិន 1920 x 1200 pixel
- CPU 8 Core MediaTek MT6592 ល្បឿន 1.7 GHz
- ក្រាហ្វិក GPU Mali 450 MP4 ល្បឿន 700 MHz
- RAM 2 GB, មេម៉ូរីក្នុង 8 GB, អាចបន្ថែមមេម៉ូរីក្រៅ ប្រភេទ microSD
- ប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean
- ប្រើបានស៊ីមពីរ
- កាមេរ៉ាក្រោយ 13 MP f/2.0, អំពូល flash LED ពីរ, កាមេរ៉ាមុខ  5 MP
- តំណភ្ជាប់: 3G HSPA+, WiFi 802.11 b/g/n, Bluetooth, aGPS, jack សម្លេង 3.5 mm, វិទ្យុ FM
- ថ្ម: 4000 mAh

ក្រៅពី Halo, Coolpad នៅបានបង្ហាញណែនាំនូវស្មាតហ្វូនផ្សេងទៀត ឯព្រឹត្តិការណ៍ CES 2014, រួមមាន Coolpad Flo, Coolpad Quattro II, Coolpad 886U និងមួយចំនួនទៀត៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Smartphone 7-inch Chip eight cores Coolpad Halo Hightech