CamNews

ទូរស័ព្ទ 

Samsung ឧទ្ទេសនាម Galaxy S5 Plus នៅលើគេហទំព័រ របស់ក្រុមហ៊ុន

កាលពីថ្ងៃទី ២៣ ខែសីហា កន្លងទៅនេះ Samsung បានធ្វើការបង្ហាញណែនាំ Samsung Galaxy S5 Plus លេខកូដ G901F នៅសាំងហ្គាពួរ។ បន្ទាប់ពីពេលនោះមក Samsung ក៏មិនបាននិយាយអ្វីពីវា ទៀតផងដែរ ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុនទើបតែផ្គត់ផ្គង់ ព័ត៌មានស្តីពីឧបករណ៍នេះ នៅលើគេហទំព័ររបស់ខ្លួន (គឺជាគេហទំព័រ Samsung នៅប្រទេស ហូឡង់)។

Galaxy S5 Plus គឺជាម៉ូដែលអាប់ឌេតលក្ខណៈសម្បត្តិបន្តិចបន្តួចពី Galaxy S5 ប៉ុន្តែវានៅតែរក្សា នូវការឌីហ្សាញរូបរាងដូចម៉ូដែលដើមដដែល។ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat, អេក្រង់ Super AMOLED 5.1" FullHD, CPU Snapdragon 805 2.5GHz, RAM 2GB, មេម៉ូរីក្នុង 16GB អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាតប្រភេទ microSD, កាមេរ៉ាក្រោយ 16MP, ថាមពលថ្ម 2.800mAh។

ស្មាតហ្វូនបានបំពាក់នូវបណ្តា Featiure គ្រប់គ្រាន់ ដែលរួមមានដូចជា៖ ស្គែនម្រាមដៃ វាស់ចង្វាក់ បេះដូង ការពារការជ្រាបទឹក និងធូលី (ស្តង់ដារ IP 67)។ Feature ពិសេសមួយ ក្នុង ចំណោម Feature មួយចំនួនទៀតរបស់ Galaxy S5 Plus នៅបណ្តាប្រទេសដូចជា សាំងហ្គាពួរ និងអឺរ៉ុបនោះគឺ ការផ្គត់ផ្គង់ (Support) LTE ដែលមានល្បឿនឡើងដល់ 225Mbps៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Samsung NL, Tinhte


Tags: Samsung Galaxy S5 Plus Smartphone Hightech