យើងបានមើលឃើញហើយថាកាចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ចំពោះ Tablet Surface
វាច្រើនកំរិតណាតាំងពីថ្ងៃដំបូងដែល Microsoft អនុញ្ញាតឲ្យធ្វើការកុម្មង់ទិញ។ រឿងនេះយើង
កាន់តែឃើញយ៉ាងច្បាស់ពេលដែលក្រុមហ៊ុនដាក់លក់ Tablet Version 32GB ក្នុងតំលៃ 499$
ចាប់ពីថ្ងៃទី 26/10 ក្នុងនោះ Tablet ដែលមានតំលៃខ្ពស់ជាងគឺ Surface 64 GB និង Surface
32 GB ដែលមាន Keyboard មកជាមួយ។ Keyboard ដាច់គឺជាបញ្ហាសំខាន់មួយដែរ ដែល
Microsoft មានមោទនភាពខ្លាំងអំពី Tablet ថ្មីរបស់ខ្លួននេះ។ ជាក់ស្តែងដើម្បីបាន Keyboard
ដាច់នេះយកមកប្រើប្រាស់ អតិថិជនត្រូវចំណាយលុយដល់ 129$ បន្ថែមទៀត ដែលនេះជា
ចំនួនទឹកប្រាក់មួយមិនតិចឡើយសំរាប់ Keyboard មួយ៕
ដោយ៖ សិលា
ប្រភព៖ tte