CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung បានកំនត់ជាផ្លូវការ Galaxy S IV នឹងបង្ហាញខ្លួននៅថ្ងៃទី 14/3

ទីបំផុត ពួកយើងក៏បានទទួលចម្លើយជាផ្លូវការមួយ ស្តីពីពេលវេលាបង្ហាញខ្លួនរបស់ស្មាតហ្វូន
Samsung Galaxy S IV គឺនៅថ្ងៃទី 14/3 ។ ក្នុងនោះ ក្នុងការឆ្លើយតបបទសម្ភាសន៍ នាយកទទួល
បន្ទុកផ្នែកទូរស័ព្ទដៃរបស់ Samsung, លោក JK Shin បាននិយាយកំនត់ជាផ្លូវការថា ក្រុមហ៊ុននឹង
ប្រារព្ធធ្វើព្រឹត្តិការណ៍មួយនៅថ្ងៃទី 14/3 ខាងមុខនេះ ហើយជាក់ស្តែងខ្លឹមសារសំខាន់នៃពិធីនោះ
គឺពាក់ព័ន្ធទៅនឹងស្មាតហ្វូនស៊េរីខ្ពស់ Galaxy S IV។

រូបភាពសិប្បនិម្មិត

ទន្ទឹមនឹងនោះ នាយកម្នាក់នេះក៏បានឲ្យដឹងបន្ថែមថា ព្រឹត្តិការណ៍ Samsung Unpacked នឹងត្រូវ
ប្រារព្ធធ្វើនៅសហរដ្ឋអាមេរិច ជំនួសឲ្យ ធ្វើនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសដូចកាលពីពេល
មុន។ ក្រៅពីព័ត៌មានខាងលើ លោក JK Shin បានប្រកែកមិននិយាយអ្វីបន្ថែម ពាក់ព័ន្ធទៅនឹង
ការរចនាម៉ូដ ក៏ដូចជារូបសណ្ឋាន (Hardware) ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Samsung Galaxy S IV 14/3 smartphone hightech