គេហទំព័រ dubizzle មកពី Dubai បានធ្វើការបង្ហោះនូវបណ្តារូបភាពបើកប្រអប់ Samsung Galaxy S7 Edge ដែលជិតធ្វើការបង្ហាញណែនាំខ្លួន ក្នុងពេលមិនដល់មួយសប្តាហ៍ផង។ យើងអាចសង្កេតឃើញ បានយ៉ាងងាយស្រួលថា រូបភាពនៃស្មាតហ្វូននេះ គឺពិតជាដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាមកាល ពីពេលមុនៗ។
នៅក្នុងប្រអប់ អ្នកអាចឃើញនូវខ្សែតំណភ្ជាប់ microUSB (មិនមែន USB-C ទេ), ដុំសាកភ្ជាប់មកជាមួយ ក៏ប្រហែលនៅតែជាប្រភេទដុំសាកថ្មរហ័សដដែល, កាសស្តាប់តន្រ្តី in-ear Samsung EO-EG920L។
នេះអាចជាផលិតផលតដើម្បីធ្វើការពិសោធសាកល្បង ឬក៏ជាឧបករណ៍សម្រាប់តាំងបង្ហាញ (Demo) ព្រោះតែសំបករបស់ស្មាតហ្វូននេះ ហាក់ដូចជាមិនសូវជាស្អាតប៉ុន្មាននោះទេ។ បណ្តាផលិតផល ប្រភេទនេះ នៅតែមានព័ត៌មានគ្រប់គ្រាន់ស្តីពី IMEI បើទោះបីជាយើងមិនអាចមើលឃើញច្បាស់អក្សរ សរសេរថា "Not for sale ឬ Demo only..." ក៏ដោយ។ នៅក្នុងប្រអប់គ្រឿងផ្សំ មានបន្ថែមដុំ USB OTG មកជាមួយថែមទៀតផង។
ដូច្នេះ ការរចនាម៉ូតរបស់ផលិតផលនេះ ហាក់ដូចជាត្រូវបានកំណត់បញ្ជាក់ចេញពីប្រភពជាច្រើន។ យ៉ាងណាទៀតនោះ ពួកយើងមានតែរង់ចាំមើលការបង្ហាញណែនាំរបស់ក្រុមហ៊ុន Samsung នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅឯ MWC 2016 ទាំងអស់គ្នា៕
- អានអត្ថបទ៖ Apple ដណ្តើមបានដល់ទៅ ៩១% នៃប្រាក់ចំណេញ លើវិស័យ ស្មាតហ្វូន ក្នុងឆ្នាំ ២០១៥
- អានអត្ថបទ៖ Galaxy S7 និង Galaxy S7 Edge មានសមត្ថភាព អាចការពារជម្រាបទឹក លេចចេញ ក្នុងវីដេអូពាណិជ្ជកម្មថ្មី
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Tinhte