CamNews

ទូរស័ព្ទ 

ស្មាតហ្វូនប្រកួតប្រជែងទីផ្សារ សម្រាប់ម៉ូដែលថ្នាក់មធ្យមរបស់ Samsung, Galaxy J3 បង្ហាញខ្លួនជាផ្លូវការ

ទន្ទឹមនឹងការបង្ហាញស្មាតហ្វូនប្រភេទបត់ W2016 Samsung ក៏បានបង្ហាញណែនាំជាផ្លូវការនូវស្មាតហ្វូន ថ្មីមួយម៉ូដែលទៀតផងដែរ នោះគឺ Samsung Galaxy J3 ដែលជាម៉ូដែលមានតម្លៃទាប។


Samsung Galaxy J3 ធ្លាប់ទទួលបាន ការទទួលស្គាល់ពី TENAA និង 3C កាលពីដើមខែនេះ ហើយ ពេលនេះត្រូវបានគេហទំព័រមួយរបស់ចិន បង្ហាញខ្លួនជាផ្លូវការ។

អានអត្ថបទ៖ iPhone 7 នឹងបំពាក់បច្ចេកវិទ្យាការពារជម្រាបទឹក និងបន្ថែមទំហំរ៉េម កាន់តែធំជាងមុន

នេះគឺជាម៉ូដែលសម្រាប់ប្រព័ន្ធទូរស័ព្ទចល័ត China Telecom ជាមួយនឹងការរចនាម៉ូត និងលក្ខណៈ សម្បត្តិបច្ចេកទេស ស្រដៀងនឹងម៉ូដែល (SM-J3109) ដែលធ្លាប់បង្ហាញខ្លួននៅលើ FCC កាលពីមុន (បន្ទាប់មក FCC បានលុបចោលវិញ នូវបណ្តាព័ត៌មានដែលពាក់ព័ន្ធនឹងឧបករណ៍នេះ)។


Samsung Galaxy J3 បានបំពាក់នូវអេក្រង់ទំហំ ៥អ៊ីន ជាមួយនឹងកំរិតភាពច្បាស់ 720p ប្រើប្រាស់ អង្គដំណើរការ Quad Core 1.2 GHz, RAM 1.5 GB, អង្គផ្ទុកទិន្នន័យ 8 GB និងអាចបន្ថែមមេម៉ូរីក្រៅបាន តាមរយះកាត microSD។ ស្មាតហ្វូនមានថាមពលថ្ម 2600 mAh, កាមេរ៉ាក្រោយ 8 MP, កាមេរ៉ាមុខ 5 MP, មានទម្ងន់ 138 g និងមានវិមាត្រទាំងបី 142,3 x 71 x 7,9mm។

អានអត្ថបទ៖ ទីបំផុត Smartphone ប្រភេទបត់រូបរាងស្អាត ផ្នែកក្រោយស្រដៀង Galaxy S6 របស់ Samsung បង្ហាញជាផ្លូវការហើយ


ប្រភពព័ត៌មានពីគេហទំព័រប្រទេសចិន មិនបានផ្គត់ផ្គង់នូវព័ត៌មានជាក់លាក់ ស្តីពីប្រព័ន្ធប្រតិបត្តិការនៃ ស្មាតហ្វូននេះទេ ប៉ុន្តែកាលពីមុន TENAA បានបញ្ជាក់ថា វានឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 5.1.1។ ស្មាតហ្វូននេះផលិតចេញមក មានភ្ជាប់មកជាមួយនូវ Application Milk Music និង Smart Manager សម្រាប់ជួយសម្រួលការគ្រប់គ្រងថាមពលថ្ម និងការពារមេរោគ (Virus) ផងដែរ។

បច្ចុប្បន្ន Samsung នៅមិនទាន់បង្ហើបឲ្យដឹងពីតម្លៃលក់ជាក់ស្តែងរបស់ Galaxy J3 ក៏ដូចជានឹងដាក់លក់ ទូលំទូលាយ នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀត ក្រៅពីចិននៅឡើយទេ។ 

Galaxy J3 នឹងក្លាយជាគូប្រកួតប្រជែងដ៏មានសក្តានុពល ជាមួយនឹងស្មាតហ្វូនមកពីក្រុមហ៊ុន Motorola, Huawei និង Xiaomi ក៏ដូចម៉ាកយីហោជាច្រើនទៀត មកពីប្រទេសចិន៕

អានអត្ថបទ៖ Apple Watch លក់មិនសូវដាច់ កាត់បន្ថយបរិមាណ 1/3 នៃការផលិត នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៥

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Samsung, Vreview


Tags: Samsung Galaxy J3 Smartphone Hightech