រូបភាពថតចេញពីកម្មវិធី (App) CPU-Z បានបង្ហើបឲ្យដឹងពីព័ត៌មានលក្ខណៈសម្បត្តិមួយចំនួន ដែល ត្រូវបានគេឲ្យដឹងថា ជារបស់ Samsung Galaxy Note 6។ តាមរយះនេះ ស្មាតហ្វូននេះអាចនឹងមានឈ្មោះកូដគឺ SM-N930 បំពាក់ដោយអេក្រង់ទំហំ 5,77-inch បង្ហាញកំរិតភាពច្បាស់ 1440x2560 (ប្រហាក់ប្រហែលនឹង Note 5 បច្ចុប្បន្នដែរ), ចំនុចដែលខុសគ្នានោះគឺទំហំ RAM របស់វាត្រូវបានដំឡើងដល់ 6GB (Note 5 មានទំហំ 4GB), អង្គផ្ទុកទិន្នន័យជាមូលដ្ខានចាប់ពី 32GB, CPU Samsung Exynos 8890 ដូចគ្នាទៅនឹងបន្ទះឈីរបស់ Galaxy S7 និង S7 Edge។
ព័ត៌មានចចាមអារាមមួយចំនួនផ្សេងទៀត បានឲ្យដឹងថា Samsung នឹងអនុវត្តលំនាំនៃការរចនាម៉ូត របស់ S7 មកលើ Note 6 ប៉ុន្តែ Note 6 នឹងមានកម្រាស់ក្រាស់ជាងបន្តិច ដោយសារតែវានឹងមាន ទំហំថ្មធំជាង។ Galaxy Note 6 ក៏ត្រូវបានគេរំពឹងទុកថា នឹងមានសមត្ថភាពការពារជម្រាបទឹក និង ការពារការហុយចូលនៃធូលី តាមស្តង់ដារ IP68។ មិនច្បាស់ថា Galaxy Note 6 នឹងត្រូវបានគេដំឡើង រួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 ឬក៏នឹងប្រើប្រាស់ Android N វើហ្សិនផ្លូវការតែម្តង ឬ យ៉ាងណានោះទេ? ចំពោះពេលវេលានៃការបង្ហាញខ្លួន របស់ Galaxy Note 6 អាចនៅក្នុងត្រីមាស ទី៣ ឬទី៤ ឆ្នាំ២០១៦ នេះ៕
អានអត្ថបទ៖ Apple Watch 2 អាចនឹងបង្ហាញខ្លួននៅខែមិថុនា ហើយមានកម្រាស់ស្តើងជាងមុន ដល់ទៅ ៤០%
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Tinhte