CamNews

ផលិតផលថ្មី 

បច្ចេកវិទ្យាថ្មី "ប្រាប់អោយដឹងមានអ្នកថ្មើរជើងឆ្លងកាត់" សំរាប់រថយន្ត

ប្រកាសអាសន្នការប៉ះទង្គិចសំរាប់រថយន្ត ជាបច្ចេកវិទ្យាមួយដែលត្រូវបានក្រុមហ៊ុន
រថយន្តនិង
អ្នកបច្ចេកទេសយកចិត្តទុកដាក់ក្នុងរយះពេលចុងក្រោយនេះ។

[IMG]

ជាក់ស្តែង ក្រុមហ៊ុនPanasonic បានបង្ហាញនូវបច្ចេកវិទ្យាថ្មីមួយដើម្បីបញ្ចៀសការប៉ះទង្គិច មាន
ប្រយោជន៏យ៉ាងខ្លាំងសំរាប់រថយន្តនោះគឺ"ប្រាប់ឲដឹងមានអ្នកថ្មើរជើងឆ្លងកាត់" និងមធ្យោបាយ
ធ្វើដំណើរផ្សេងទៀតក្នុងលក្ខខណ្ឌមើលឃើញទាប។ Panasonic បានប្រើប្រាស់បច្ចេកវិទ្យាradar
រលក milimet ដើម្បីបង្ហាញឲដឹងមានមនុស្សដើរ កង់ និងមធ្យោបាយធ្វើដំណើរផ្សេងទៀតនៅលើ
ផ្លូវ។ វានឹងត្រូវបានគេដាក់នៅលើភ្លើងស្តុបចរាចរណ៍និងប្រកាសអាសន្នដល់អ្នកបើកបរគ្រប់ពេល
មានអ្នកថ្មើរឆ្លងកាត់និងមធ្យោបាយធ្វើដំណើរផ្សេងទៀតនៅពេលដែលអ្នកបើកបរមិនអាចមើល
ឃើញ។ក្រុមហ៊ុនអេឡិចត្រូនិចមកពីជប៉ុននេះ បានឲដឹងថាបច្ចេកវិទ្យាថ្មីនេះមានប្រសិទ្ធិភាពណាស់
វាអាចប្រាប់ឲដឹងពេលមានអ្នកឆ្លងកាត់ក្នុងចំងាយ40m បួនជ្រុង ហើយកាន់តែល្អនៅពេលមានអា
កាសធាតុមិនល្អដូចជា ពេលយប់ ភ្លៀង ធ្លាក់ព្រិល ចុះអ័ព្ទ រឺកន្លែងមានពន្លឺខ្លាំង៕

ដោយ៖ nano
ប្រភព៖ tte


Tags: detects pedestrians car hightech