CamNews

ទូរស័ព្ទ 

Samsung Galaxy S4 Mini មានបន្ថែម បីពណ៌ផ្សេងទៀត

ពណ៌ថ្មីដ៏ស្រស់ស្អាត បីពណ៌ផ្សេងទៀត នឹងផ្តល់ជូននៅលើ Galaxy S4 Mini សំរាប់ឲ្យអតិថិជន
ធ្វើការជ្រើសរើស ដែលក្នុងនោះរួមមាន ពណ៌ខៀវ (Blue Arctic), ពណ៌ត្នោត (Brown Autumn)
និងពណ៌ក្រហម (Red Aurora)។ មុននេះ Galaxy S4 Mini ត្រូវបានដាក់លក់មានតែពីរពណ៌
ប៉ុណ្ណោះគឺពណ៌ខ្មៅ និងស។

គេហទំព័របច្ចេកវិទ្យា Hi-tech មិនបានបង្ហាញព័ត៌មានជាក់លាក់ ស្តីពីពេលវេលានៃការដាក់លក់
Galaxy S4 Mini ពណ៌ថ្មីទាំងបីនេះទេ ហើយក៏មិនបានប្រាប់ឲ្យដឹងថា ទីផ្សារណាខ្លះដែលដាក់
លក់វាដែរ។

ជាក់ស្តែង ក្រៅពីពណ៌ថ្មី ច្បាស់ជាមិនមានអ្វីផ្លាស់ប្តូរពី Version ដើមឡើយ ទាំងការរចនាម៉ូត និង
រូបសណ្ឋាន Hardware ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Samsung,  Galaxy S4 Mini,  added 3 new colors,  smartphone,  hightech