កាលពីថ្ងៃទី29/7, ក្រុមហ៊ុន Network AT&T (អាមេរិច) បានធ្វើការចែកចាយជាផ្លូវការ
នូវ Version Galaxy S III ពណ៌ក្រហម (Garnet Red) ជាមួយការផ្លាស់ប្តូរមួយចំនួន។
Samsung Galaxy S III version ពណ៌ក្រហម មាន Support network 4G LTE, បំពាក់ Chip Dual
Core Snapdragon S4 MSM8960 ល្បឿន 1,5GHz និង RAM 2GB (ជំនួសឲ្យ Chip Quad Core
Exynos ល្បឿន 1,4GHz និង RAM 1GB ដូចទូរស័ព្ទ Version International)។
ចំណែករូបសណ្ឋានផ្សេងទៀតរបស់ Galaxy S III ពណ៌ក្រហមគឺដូចស៊េរីដើម។ Smartphone បំពាក់
នូវអេក្រង់ HD Super AMOLED ទំហំ 4.8 inch កំរិតពន្លឺ 1.280 x 720 pixel, មេម៉ូរីក្នុង 16GB, រន្ធកាត
microSD។ សំបករបស់វាធ្វើពីលោហធាតុ polycarbonate លាយ hyperglaze ធ្វើអ្នកប្រើប្រាស់កាន់
ទៅមានអារម្មណ៍ស្រួលដៃ (Smooth)៕
ដោយ៖ សិលា
ប្រភព៖ k14