CamNews

បច្ចេកវិទ្យា 

HTC បន្តបង្ហាញណែនាំស្មាតហ្វូនថ្មីមួយទៀតគឺ One M9s នឹងមានតម្លៃធូរថ្លៃជាង One M9

HTC ទើបតែធ្វើការកាត់បន្ថយ ឧបករណ៍គ្រឿងផ្សំខាងក្នុងមួយចំនួនរបស់ One M9 ហើយបានធ្វើការ
ផលិតស្មាតហ្វូនថ្មីមួយទៀត ដោយរក្សាការរចនាម៉ូតដូច One M9 ដដែល និងប្តូរឈ្មោះទៅជា HTC One M9s។ បច្ចុប្បន្ន One M9s ទើបតែបានដាក់លក់នៅកោះតៃវ៉ាន់ប៉ុណ្ណោះ។ នៅមិនទាន់ច្បាស់ថា HTC មានគំនិតចង់ដាក់លក់ស្មាតហ្វូនថ្មីនេះ នៅតាមបណ្តាប្រទេសផ្សេងទៀត ឬក៏អត់នោះទេ។

One M9s នឹងប្រើប្រាស់ chip Mediatek Helio X10, RAM 2GB និងមានអង្គផ្ទុកទិន្នន័យ 16GB ជំនួស
ឲ្យ chip SnapDragon 810, RAM 3GB និងអង្គផ្ទុកទិន្នន័យ 32GB ដែលមាននៅលើ One M9។ ដូច្នេះ
វាក៏នឹងមានតម្លៃលក់ទាបជាង One M9 ផងដែរ។ តម្លៃប៉ាន់ប្រមាណរបស់ One M9s នៅតៃវ៉ាន់គឺ ប្រហែល 390USD ដែលចាប់ផ្តើមប្រគល់ស្មាតហ្វូននៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ សម្រាប់អ្នក ដែលបានបញ្ជាទិញមុន។

អានអត្ថបទ៖ Samsung កំពុងសម្ងំ ផលិតទូរស័ព្ទបត់ថ្មី មានរចនាម៉ូតខាងក្រោយស្រដៀង Galaxy S6?

គួរឲ្យកត់សំគាល់ផងដែរជាមួយក្រុមហ៊ុន HTC គឺបណ្តាស្មាតហ្វូនដែលមានចុងឈ្មោះអក្សរ “s” ជា ស្មាតហ្វូន ដែលមានតម្លៃទាបជាងម៉ូដែលដើម។ ជាក់ស្តែងក្នុងករណី One E9 និង One E9s គឺធ្លាប់ បានបង្ហាញបញ្ជាក់នូវរឿងនេះ រួចមកហើយ។ បើទោះជាមានតម្លៃទាបជាង ប៉ុន្តែកាមេរ៉ារបស់ One M9s មានបំពាក់បច្ចេកវិទ្យាទប់រំញ័រដែល One M9 មិនមាននោះទេ។ ជាក់ស្តែងកាមេរ៉ាក្រោយរបស់ One M9s មានទំហំ 13MP ជំនួសឲ្យ 20MP ដែលមាននៅលើ M9​ ចំណែកកាមេរ៉ាមុខវិញមានទំហំ UltraPixel 4MP ៕

- អានអត្ថបទ៖ Tim Cook: គ្មានផលិតផលនៃការរួមបញ្ចូលគ្នារវាង Mac និង iPad ទេ, iPad Pro អាចជំនួស Laptop ប្រើ Windows
- អានអត្ថបទ៖ iPhone អេក្រង់ 4 inch អាចនឹងប្រើ chip A9 ដូច iPhone 6S បង្ហាញខ្លួននៅពាក់ កណ្តាលឆ្នាំ ២០១៦

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ HTC, GSMDome, Tinhte


Tags: HTC One M9s Smartphone Hightech